នារីម្នាក់មានផ្ទៃពោះឡាយវីដេអូមុន នឹងលោតទឹកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើល

0
233

នារីម្នាក់មានផ្ទៃពោះឡាយវីដេអូមុន នឹងលោតទឹកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើល

បរទេស៖ ស្ត្រីភាគច្រើននៅតាមតំបន់ជនបទដាច់ស្រយាលអាចប្រឈមមុខនឹងការរំខានខាងផ្លូវចិត្តក្នុងអំឡុងពេលមានផ្ទៃពោះដោយសារកង្វះអាហារូបត្ថម្ភ ជំងឺ និងកង្វះមីក្រូសារជាតិ។ ទន្ទឹមនឹងនេះជម្លោះក្នុងគ្រួសារ មានជាអំពើហឹង្សា  សម្ពាធហិរញ្ញវត្ថុជាដើម។ កត្តាទាំងនេះហើយដែលបណ្តាលអោយនារីងាយនឹងមានជំងឺបាក់ទឹកចិត្តចង់សម្លាប់ខ្លួន។

ជាក់ស្តែងស្រី្តម្នាក់ចង់លោតទឹកសម្លាប់ខ្លួនពីលើស្ពានដោយឈរឡាយហ្វេសបុកនិយាយជាមួយនឹងប្តី ។ នាងត្រូវបានគេដឹងថានាងមានជំងឺបាក់ទឹកចិត្ត ខាងផ្លូវអារម្មណ៍​ វិបត្តិគ្រួសារ និងអំពើហឹង្សាលើរួបនាងពីសំណាក់ប្តីកំណាច។

តាមប្រភពនៃបណ្តាញសង្គមបានអោយដឹងថានារីម្នាក់ នាងមានអាយុប្រហែលជា​ ៣០ឆ្នាំ មានផ្ទៃពោះ នាងរស់ នៅឃុំតៀនឡាន មានបំណងលោតពីលើស្ពាន Hai Phong ព្រោះនាងមានអារម្មណ៍ថាស្វាមីរបស់នាងមិនល្អ ហើយមិនស្រឡាញ់នាងដូចកាលពីមុន។ បន្ទាប់មកនាងបានឡាយវីដេអូនិយាយនៅលើហ្វេសបុកថា “ហេតុអ្វីបានជាអ្នកចិត្តអាក្រក់ម្ល៉េះ? ហេតុអ្វីបានជាប្តីរបស់ខ្ញុំចង់សម្លាប់ខ្ញុំ?”

ឃើញដូចនេះមានមើលជាច្រើនចោមរោមមើលនាង និងនិយាយលួងលោមនាងអោយចុះមកវិញ ដោយនិយាយថាអ្នកមិនស្រលាញ់ខ្លួនគួរតែស្រលាញ់កូនក្នុងផ្ទៃរបស់នាង តើនាងមិនអានិតវាទេអី? ដោយមានការលួងលោមពីអ្នកជុំវិញធ្វើអោយនាងសម្រេចចិត្តចុះពីលើស្ពានវិញ ហើយអង្គុយយំអោបជង្គង់តែម្នាក់ឯង៕

LEAVE A REPLY

Please enter your comment!
Please enter your name here