ជំងឺ​ផ្តាសាយ​ធម្មតា និង​ផ្តាសាយធំ មាន​អ្វី​ខុស​គ្នា​ទៅ​?

0
107
Man with towel over head, leaning over bowl of steam (Enhancement)

ជំងឺ​ផ្តាសាយ​ធម្មតា និង​ផ្តាសាយធំ មាន​អ្វី​ខុស​គ្នា​ទៅ​?

ជំងឺ​ផ្តាសាយ​ធម្មតា និង​ផ្តាសាយធំ​ប្រហែលជា​មាន​លក្ខណៈ​ស្រដៀង​គ្នា​នៅ​ពេល​ដំបូងៗ​។ វា​គឺជា​ជំងឺ​ផ្លូវដង្ហើម​ទាំងពីរ និង​បង្ក​ជា​រោគសញ្ញា​ស្រដៀង​គ្នា​។ ប៉ុន្តែ​វីរុស​ដែល​បង្ក​ជំងឺ​ទាំងពីរ​នេះ​គឺ​ខុសៗ​គ្នា​។ រោគសញ្ញា​អ្នកនឹង​អាច​ប្រាប់​បាន​អំពី​ភាពខុសៗ​គ្នា​នៃ​ជំងឺ​ទាំងពីរ​នេះ​បាន​។

​យ៉ាងណាមិញ ជំងឺ​ទាំងពីរ​នេះ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​ដូចគ្នា​ដែល​មាន​ដូចជា​៖

  • ​ ​ហៀរ​សម្បោ ឬ​តឹង​ច្រមុះ​
  • ​ ​កណ្តា​ស​
  • ​ ​ឈឺ​ខ្លួន​
  • ​ ​អស់កម្លាំង​ពី​ខ្លួន​

​ តាម​ក្បួន រោគសញ្ញា​ជំងឺ​ផ្តាសាយធំ​គឺ​ធ្ងន់ធ្ងរ​ជា​ផ្តាសាយ​ធម្មតា​។ ជំងឺ​ផ្តាសាយ​ធម្មតា​កម្រង​នឹង​បង្ក​ជា​បញ្ហា ឬ​ជំងឺ​ណា​ផ្សេងៗ​ទៀត​ណាស់​។ ប៉ុន្តែ​ជំងឺ​ផ្តាសាយធំ​អាច​បណ្តាលឲ្យ​មាន​ការបង្ករោគ​ក្នុង​ប្រហោង​ឆ្អឹង​មុខ និង​ត្រចៀក ជំងឺ​រលាក​សួត និង​មេរោគ​ចូល​ក្នុង​ឈាម​បាន​។

​ដើម្បី​កំណត់​បាន​ថា រោគសញ្ញា​របស់​អ្នកជា​ជំងឺ​ផ្តាសាយ​ធម្មតា ឬ​ផ្តាសាយធំ​នោះ គឺ​ត្រូវតែ​ទៅ​ជួប​គ្រូពេទ្យ​។ គ្រូពេទ្យ​អាច​នឹង​ធ្វើ​តេស្ត​មួយចំនួន​ដែល​អាច​កំណត់​អំពី​មូលហេតុ​នៅ​ពីក្រោយ​រោគសញ្ញា​ទាំងនោះ​បាន​។

​បើសិន​ជា​គ្រូពេទ្យ​កំណត់ថា​ជា​ជំងឺ​ផ្តាសាយ​ធម្មតា អ្នកនឹង​មិនបាច់​ព្យាបាល​អ្វី​ឡើយ ព្រោះ​ជំងឺ​នេះ​នឹង​ជា​ទៅ​វិញ​ដោយ​ខ្លួនឯង​។ ការព្យាបាល​ខ្លះ​អាច​នឹង​មាន​ដែរ​ដូចជា ការ​លេបថ្នាំ​ផ្តាសាយ ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន និង​គេង​ឲ្យបាន​ច្រើន​។

ការ​លេបថ្នាំ​ព្យាបាល​ជំងឺ​ផ្តាសាយ​បាន​លឿន​ក៏​ជា​រឿង​មាន​ប្រយោជន៍​ដែរ​។ ការ​សម្រាក និង​ញ៉ាំ​ទឹក​បាន​គ្រប់គ្រាន់​ក៏​មាន​ប្រយោជន៍​ចំពោះ​អ្នកជំងឺ​ផ្តាសាយធំ​ដែរ​។ វា​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ គ្រាន់តែ​ជំងឺ​ផ្តាសាយធំ​ត្រូវការ​ពេលវេលា​ច្រើន​ក្នុងការ​ជា​ទៅវិញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here