ពលរដ្ឋក្នុងស្រុកមេសាង ខេត្តព្រៃវែង ចំនួន ២ ៦២១នាក់ ទទួលបានការពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា

0
133

ពលរដ្ឋក្នុងស្រុកមេសាង ខេត្តព្រៃវែង ចំនួន ២ ៦២១នាក់ ទទួលបានការពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ ។

បើយោងតាមប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា លោក ហៃ យូណែល បានបញ្ជាក់ថា ពលរដ្ឋដែលបានមកទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ទាំង ២ ៦៤១នាក់ នោះ តាមផ្នែកដូចខាងក្រោម ៖

១. ជំងឺទូទៅ ចំនួន ១ ៦២៨នាក់
២. ជំងឺកុមារ ចំនួន ២៤១នាក់
៣.ផ្នែកវះកាត់តូច ចំនួន ៣១នាក់
៤. ផ្នែកអេកូ ចំនួន ៧៤នាក់
៥. ផ្នែករោគស្ត្រី ចំនួន ៣៥០នាក់
៦. ជំងឺមាត់ធ្មេញ ចំនួន ២៩៧នាក់ ។

សូមបញ្ជាក់ថា ពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ នៅស្រុកមេសាង ខាងលើនេះ ស្ថិតក្រោមអធិបតីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដោយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្តព្រៃវែង ស្រុក ឃុំ មន្ត្រីរាជការ និងពលរដ្ឋជាច្រើនកុះករ ។

តាមរយៈហ្វេសប៊ុកផ្លូវការ លោក ស សុខា ប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានបង្ហោះសារថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ជួយពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋក្នុងស្រុកមេសាង ក្នុងថ្ងៃនេះ សូមជូនពរជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here