ទាំងព្រលឹមតែម្តង! រថយន្តបោះពួយឡើងលើវិមានឯករាជ្យថ្មី ក្រុងស្ទឹងសែន

0
500

ទាំងព្រលឹមតែម្តង! រថយន្តបោះពួយឡើងលើវិមានឯករាជ្យថ្មី ក្រុងស្ទឹងសែន

កំពង់ធំ៖ រឿងមិនគួរជឿ រថយន្តហោះបោះពួយជាង១០ម៉ែត្រសំដៅការដ្ឋានរង្វាន់មូលវិមានឯករាជ្យទើបធ្វើថ្មី ធ្វើអោយអ្នកបើកបររថយន្ត និងអ្នកដំណើរក្បែរៗនោះប៉ះសក់គ្រប់គ្នាទាំងព្រលឹមអុលតែម្តង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៥ និង២០ នាទីព្រឹក ត្រូវនឹងថ្ងៃទី ១៨ មេសា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចរង្វង់មូលវិមានឯករាជ្យថ្មីទាល់មុខសណ្ឋាគារអរុណរះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

តាមប្រភពអ្នកឃើញហេតុការណ៍ដំបូងបានអោយដឹងថា មានរថយន្តម៉ាក់ តូយ៉ូតា វីកូ ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-0504 បើកបរបុរសម្នាក់ និងអ្នករួមដំណើរជាបុរសម្នាក់ទៀត ពេលមកដល់កន្លែងកើតហេតុស្រាប់តែរថយន្តមួយនេះរេចង្កូតរត់ខុសផ្លូវសំដៅទៅការដ្ឋានរង្វង់មូល ហើយហោះឡើងទៅលើតែម្តង។ ក្រោយពីមកការផ្អើលទៅចោមរោមមើលទើបដឹងថាជាបុរសពីរនាក់នេះបានធ្វើដំណើរពីភ្នំពេញ ទៅខេត្តព្រះវិហារ តាមបណ្តោយផ្លូវជាតិលេខ៦ ។ តាមការបញ្ជាក់ពីម្ចាស់រថយន្តបានអោយដឹងថា ខ្លួនបើកបរដោយការប្រុងប្រយ័ត្នណាស់ មិនងងុយដេកទេ លុះមកដល់ចំនុចកើតហេតុនេះ​ ស្រាប់តែខ្លួនងងឹតមុខឈឹង ទើបមានរឿងបែបនេះកើតឡើង។

ទោះជាយ៉ាងណាសមត្ថកិច្ចមូលដ្ឋានចុះមកវាស់វែង និងធ្វើកំណត់ហេតុដើម្បីទាញយករថយន្តបង្កនេះចេញពីកន្លែងការដ្ឋានរង្វង់មូលនេះចេញ ហើយនាំអ្នកបើកបរទៅសួរនាំបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here