នេះហើយទឹកចិត្តខ្មែរជួយខ្មែរ! បុរសម្នាក់ធ្វើការនៅកូរ៉េស្វែងរកថវិកាបានជាង៤៧៧០០០វ៉ុនដើម្បីជួយវះកាត់ក្មេងស្រី រចនា

0
14209

នេះហើយទឹកចិត្តខ្មែរជួយខ្មែរ! បុរសម្នាក់ធ្វើការនៅកូរ៉េស្វែងរកថវិកាបានជាង៤៧៧០០០វ៉ុនដើម្បីជួយវះកាត់ក្មេងស្រី រចនា

ហ្វេសបុក៖ នៅចាំបានទេ បុរសម្នាក់ដែលមានគណនីហ្វេសបុកឈ្មោះ James Jabbey បានប្រកាសនឹងរក និងរ៉ៃអង្គាសប្រាក់មួយចំនួនដើម្បីជួយក្មេងស្រីម្នាក់ដែលត្រូវបានធ្លាក់ចូលក្នុងចង្ក្រានហើយរលាកពេញខ្លួនកាលពីសប្តាហ៍មុន។

គួររំលឹកផងដែរថា លោក James Jabbey ជាអ្នកធ្វើការនៅប្រទេសកូរ៉េ ហើយលោកមានទឹកចិត្តចង់ជួយក្មេងស្រីកំសត់ក្រីក្រម្នាក់នេះក្នុងការព្យាបាលវះកាត់នៅឯមន្ទីរពេទ្យ។ ថ្ងៃនេះលោកបានទទួលលុយពីសប្បុរសជនជាច្រើនរស់នៅប្រទេសកូរ៉េ រួមទាំងមិត្តភក្តិ ក្រុមកីឡាបាល់ទាត់ គឹម ហេ ផងដែរ។ លោក បានបង្ហោះរៀបរាប់តាមបណ្តាញសង្គមថា៖ “👋 មូលនិធិស្វែងរកថវិការដេីម្បីជួយការវះកាត់ក្មួយស្រី​ រចនា នៅគីមហេទទួលបានថវិការចំនួន​ 477,000វ៉ុន ស្មេីប្រហែលជាង​ $400​។ 🙏🙏🙏ដែលទទួលបានពីក្រុមបាល់ទាត់​គីមហេ មួយចំនួនធំ​ ពីការរាយអង្គាសនៅតាមហាងបាយ​ ហាង​Asia Shop3 តាមរយះអ្នកនាង​ Sok Dimមួយចំនួន​ អោយផ្ទាល់ពីមិត្តភ័ក្ររួមតំបន់ការងារមួយចំនួន​ និងតាមកុងធនាគារពីប្អូនស្រី​ Tuy Sambon  សុវណ្ណារាជ កូន ប៉ាៗម៉ាក់ៗមួយចំនួនទៀត។ 👉 សូមបញ្ជាក់ផងដែរថា​ ថវិការនេះនឹងផ្តល់ជូនអោយដល់អ្នកមេីលថែក្មួយស្រីរចនាផ្ទាល់​ ​នៅឯមន្ទីរពេទ្យ​ ក្រោយថ្ងៃចូលឆ្នាំខ្មែរ។”

LEAVE A REPLY

Please enter your comment!
Please enter your name here