រថយន្តដឹកស៊ីម៉ង់ត៍បែកកង់មុខលឺសូរដូចរន្ទះ! ស្រាប់តែឆាបឆេះជាអណ្តាតភ្លើងតែម្តង

0
394

រថយន្តដឹកស៊ីម៉ង់ត៍បែកកង់មុខលឺសូរដូចរន្ទះ! ស្រាប់តែឆាបឆេះជាអណ្តាតភ្លើងតែម្តង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ដឹក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​បាន​ផ្ទុះ​កង់​មុខ បណ្ដាល​ឲ្យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង ខណៈ​ពេល​កំពុង​បើកបរ​លើ​ផ្លូវជាតិ​លេខ​៥ មក​ដល់​ចំណុច​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០ នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែមេសា​នេះ ។

សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​ខាងលើ​ជា​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ក្នុង​ដំណើរ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង បណ្ដាល​ឲ្យ​ផ្ទុះ​កង់​មុខ​ក្លាយជា​អណ្ដាតភ្លើង ហើយ​ក៏​បាន​ឆាបឆេះ​កាប៊ី​ន​មុខតែ​ម្តង ។ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​ក៏​បាន​ហក់​គេច​ចេញ​រួចខ្លួន​ពី​គ្រោះថ្នាក់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​នគរបាល​ស្រុក​បរិបូណ៌​បាន​ចេញ​អន្តរាគមន៍​ពី​រថយន្ត​បាញ់​ពន្លត់​ទាន់​ពេលវេលា ប៉ុន្តែ​យ៉ាងនេះ​ក្តី​រថយន្ត​បាន​ឆេះ​បណ្តាល​ខ្ទេច​កាប៊ី​ន​មុខ​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ។ ហេតុ​ការ​ខាងលើ សមត្ថកិច្ច​បាន​បញ្ជាក់​ថា គឺ​មូលហេតុ​មក​ពី​បណ្ដាល​មក​ពី​ក្តៅ​ខ្លាំង​ពេក ទើប​បណ្ដាល​ឲ្យ​ផ្ទុះ​កង់​បែប​នេះ ។ ហេតុការណ៍​នេះ​មិន​បណ្ដាល​ឱ្យ​អ្នក​ណា​រង​របួស​នោះ​ទេ ប៉ុន្តែ​បណ្ដាល​ឲ្យ​ស្ទះចរាចរណ៍​ជាង​១​ម៉ោង​ផង​ដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here