អុញនោះ! ដល់វេន លោក G-Davit លត់ពាក្យធ្ងន់ៗទៅកាន់លោក អាចារ្យធំវិញម្តងហើយ(មានវីដេូ)

0
171

អុញនោះ! ដល់វេន លោក G-Davit លត់ពាក្យធ្ងន់ៗទៅកាន់លោក អាចារ្យធំវិញម្តងហើយ(មានវីដេូ)

អតីតតារាចម្រៀងប្រចាំផលិតកម្មរស្មី ហង្ស មាស លោក G-Davith បានធ្វើការឡាយតបទៅលោក អាចារ្យធំពីរឿងដៀមដាមគ្នាតាមហ្វេសបុក ឬវាយប្រហារគ្នាតាមបទចម្រៀងផ្សេងៗ។ គួររំលឹកផងដែរថា​កាលពី​ថ្មី​ៗនេះ​ តារាចម្រៀង​រូបនេះ​ ទេីបតែ​បានចេញនូវបទចម្រៀងថ្មីមួយ “អាចារតែថេះ” ដែលធ្វេីឲ្យមហាជន មានការភ្ញាក់ផ្អើលជាខ្លាំងដោយបទនេះ​ ហាក់បីជាកំពុងតែដៀមដាម ដល់លោក អាចារ្យ ធំ ។

ចំពោះ​បទចម្រៀង​មួយបទ​ខាងលើ​នេះ​ ដែលមកដល់ពេលនេះ​ គឺមាន​រយៈពេល​ ១ខែ​ហេីយ​ ហេីយ​នៅថ្ងៃនេះ​ដែរ​ តារាចម្រៀង​ G-Davith ក៏បានធ្វេីការ​បកស្រាយ​ចំពោះ​បទចម្រៀង​ “អាចារតែថេះ”នេះដែរថា​ «មូលហេតុ​ដែលពាក្យថា​“អាចារ”គ្មានជេីង​យនោះដោយសារតែ​ លោកបានចាត់​ទុក​លោក​អាចារ្យ​ ធំ​ ដូច​ទៅ​នឹង​សំរាម​យ៉ាង​ចឹង»។

លោក​ក៏បាន​បន្ថែម​ទៀត​ថា​ លោកពិតជាមាន​កំហឹង​ជាខ្លាំង​ ក្រោយពី​លោក​ អាចារ្យ​ ធំ​ ធ្លាប់​បាន​ជេរ​ប្រមាថ​មកដល់រូបលោក​ ដែលមាន​លាយឡំជាមួយ​ម្តាយ​របស់​លោក​ទៀត​ផង​ ទេីបបានជាធ្វេីឲ្យលោកលែងមានការ​អត់ធ្មត់​ជាបន្ត​ទៀត​ និង​បាន​ពោលពាក្យតបទៅកាន់​ អាចារ្យ​ ធំ​ វិញ​ថា​ ទោះចង់លេងបែបណា​ ក៏លោកមិនខ្លាចដែរ។ នៅមានពាក្យ​ពេចន៍​រៀបរាប់​ជាច្រើន​ទៀត​ ដែលតារាចម្រៀង​រ៉េប​រូបនេះ​ បាន​និយាយ​ទាំង​កំហឹង​ទៅកាន់​ អាចារ្យ​ ធំ​៕ 

សូមទស្សនាវីដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here