ប្លែក! ការផលិតទឹកស៊ីអុីវរបស់បុរសវ័យក្មេងទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម

0
237

ប្លែក! ការផលិតទឹកស៊ីអុីវរបស់បុរសវ័យក្មេងទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម

លោក Wu Huaqing មកពីគ្រួសារអ្នកផលិតទឹកស៊ីអ៊ីវម្នាក់ដែលល្បីល្បាញក្នុងការផលិតទឹកស៊ីអុីវតាមបែបធម្មជាតិមានរសជាតិឆ្ងាញ់។ ប៉ុន្ដែអ្នកប្រហែលមិនដែលស្គាល់បុរសវ័យក្មេងម្នាក់នេះទេ ដែលគាត់កំពុងតែផ្តល់នូវក្បាច់សម័យទំនើបលាយជាមួយនឹងរូបមន្តប្រពៃណីចិន។

ការផលិតទឹកស៊ីអុីវប្រចាំត្រកូលនេះគឺជាមរតកជំនាន់ទី 3 នៃទឹកស៊ីអ៊ីវ Xiaowutang ដែលជាម៉ាកដែលល្បីល្បាញខ្លាំង នៅ ក្វាងចូវ ខេត្ តហ្វ៊ូជៀន ប្រទេសចិន ភាគអាគ្នេយ៍។ គាត់កំពុងព្យាយាមធ្វើអ្វីដែលប្លែកខុសពីគេបន្តិច ដែលរូបមន្តតពីដូនតាមក។ គាត់បានសម្រេចចិត្តនាំយកសិប្បកម្មប្រពៃណីនេះកែច្នៃអោយទៅក្នុងពិភពវិទ្យាសាស្ត្រមួយដែលជឿនលឿន។ ខណៈពេលដែលរក្សានូវរូបមន្តសម្ងាត់ពីជីតារបស់គាត់លោក Wu Zongzhong បុរសវ័យក្មេងនេះបានយកចំណេះដឹងរបស់គាត់ពីផ្ទះបាយទៅមន្ទីរពិសោធន៍ដើម្បីស្វែងរកទឹកជ្រលក់សណ្តែកដែលមានគុណភាពល្អ។ លោក Wu Zongzhong ក៏មានមុខជំនួញរបស់គាត់តាមអ៊ិនធ័រណែតដោយលក់ផលិតផលប្រពៃណីនេះទៅកាន់អតិថិជនបរទេសជាច្រើនដូចជានៅប្រទេស ហ្វីលីពីន សិង្ហបុរី និងវៀតណាមជាដើម៕

ប្រែសម្រួលដោយ៖ អ្នកស្រែ

ប្រភព៖ News.CN

LEAVE A REPLY

Please enter your comment!
Please enter your name here