ស៊ែរបន្ត! លោកតាជាសង្ឃនៅកម្ពុជាក្រោមមានជំងឺមហារីកកន្លើតត្រូវការថវិកាដើម្បីវះកាត់ឲ្យនិយាយបានវិញ

0
121

ស៊ែរបន្ត! លោកតាជាសង្ឃនៅកម្ពុជាក្រោមមានជំងឺមហារីកកន្លើតត្រូវការថវិកាដើម្បីវះកាត់ឲ្យនិយាយបានវិញ

តាំង គីមឡេង:ពិតជាអាណិតគ្រូពហុស្សូតឆ្វេងណាស់ ព្រោះតែជីវភាពខ្វះភាពកូនចៅមិនសូវមានបាន បួសច្រើនឆ្នាំណាស់មកហើយ រយះពេល៤ឆ្នាំក្រោយមកនេះគឺមានជំងឺឈឺរហូតសឹងរកលុយទិញថ្នាំឆាន់គ្មាន😰 គាត់ថាប្រសិនគាត់មានលុយគាត់ទៅព្យាបាលហើយ តែនេះគ្មានលុយវះកាត់ម្ដងហើយលក់ដីស្រែដែលជាកេរ្ដិ៍ដូនតា បើមិនវះកាត់គឺសុគត(ស្លាប់) តែក្រោយពេលដែលវះកាត់ហើយគឺគាត់និយាយមិនឮទេ ។ សែនអាណិតគាត់ណាស់រស់នៅសព្វថ្ងៃដោយគ្មានក្ដីសង្ឃឹម ទៅបុណ្យទៅទានក៏មិនបាន ។

ខ្ញុំធ្លាប់សួរគាត់ម្ដងដែរ សួរថាលោកតាប្រសិនបើមានសប្បុរសជនគេជួយព្យាបាលជំងឺលោកតា តើលោកតាព្រមទៅព្យាបាលនៅស្រុកថៃទេ? ហើយគាត់ឆ្លើយវិញថា ទៅ ។

សូមមេត្តាជួយshare បន្តផង ដើម្បីស្វែងរកសប្បុរសជនដែលជាអ្នកមានសទ្ធាជួយព្យាបាលជំងឺរបស់គាត់ ។ សូមអរព្រះគុណ និង អរគុណ ផ្សាយចេញពីវត្តក្រពុំឈូកច្រាលចារ ឃុំ ធន់សើង ស្រុក ថ្កូវ ខេត្ត ព្រះត្រពាំង (ត្រាវិញ) កម្ពុជាក្រោម

សូមបញ្ជាក់ ជំងឺរបស់គាត់គឺមហារីកកន្លើត តែវះកាត់ចេញហើយ គាត់ចង់ប្ដូរកន្លើតសុបនិមិត្តនៅឯប្រទេសថៃទើបនិយាយរួចដូចដើមវិញ ។

LEAVE A REPLY

Please enter your comment!
Please enter your name here