អបអរសាទរកម្ពុជា U22 យកឈ្នះមីយ៉ាន២-០ ក្នុងការប្រកួតព្រឹត្តការណ៍ AFF U22 តំបន់អាស៊ីអាគ្នេយ៍

0
214

អបអរសាទរកម្ពុជា U22 យកឈ្នះមីយ៉ាន២-០ ក្នុងការប្រកួតព្រឹត្តការណ៍ AFF U22 តំបន់អាស៊ីអាគ្នេយ៍

កម្ពុជា U22 បង្ហាញសមត្ថភាពគួឲ្យចាប់អារម្មណ៍ ក្នុងព្រឹត្តិការណ៍បាល់ទាត់កម្រិតយុវជនក្រោមអាយុ២២ឆ្នាំ តំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០១៩នេះ ដោយបានបំបាក់មីយ៉ាន់ម៉ា ដោយលទ្ធផល ២-០ នាំឲ្យឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ក្រុមជម្រើសជាតិគោព្រៃកម្ពុជាក្រោមវ័យ២២ឆ្នាំ បានយកឈ្នះលើម៉ាឡេស៊ី U22 ក្នុងលទ្ធផល ១-០ កាលពីប្រកួតថ្ងៃទី១ នៅក្នុងពូល B ខណៈមុននេះបន្តិចបន្តយកឈ្នះលើមីយ៉ាន់ម៉ា ដោយលទ្ធផល ២-០ បន្ថែមទៀត ជាហេតុនាំឲ្យកម្ពុជា U22 ទទួលបាន៦ពិន្ទក្នុងដៃ ឈរកំពូលតារាងពូល B បើទោះបីជាសល់មួយប្រកួតទៀតតទល់ ឥណ្ឌូនេស៊ី U22 ក្តី ក៏នៅតែរក្សាតំណែងកំពូលតារាងដដែល ព្រមទាំងបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ។

រំលឹកឡើងវិញថា កាលពីឆ្នាំ២០០៥ នៃការរៀបចំព្រឹត្តិការណ៍នេះលើកដំបូងនាប្រទេសថៃ កម្ពុជា យើងបានត្រឹមឈរបាតតារាងនៃពូល B ដោយឆ្លងកាត់ការប្រកួត៣ដង ចាញ់ទាំង៣ដង ដោយបានរបូតគ្រាប់បាល់ដល់ទៅ១៤គ្រាប់ឯណោះ។ គ្រានោះ ពូល B រួមមានម្ចាស់ផ្ទះថៃ លុតកម្ពុជា ៨-០, សិង្ហបុរី ឈ្នះកម្ពុជា ៣-២ និងឡាវ បំបាក់កម្ពុជា ៣-0 ។

សម្រាប់ប្រកួតចុងក្រោយក្នុងពូល B នឹងប្រព្រឹត្តិឡើងនៅថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ខាងស្អែកនេះ ដោយវេលាម៉ោង ៣ៈ៣០នាទី ម៉ាឡេស៊ី ប៉ះជាមួយ មីយ៉ានម៉ា និងម៉ោង ៦ៈ៣០នាទី ឥណ្ឌូនេស៊ី តទល់ជាមួយ កម្ពុជា (ដែលយើងប្រកួតបង្រ្គប់កិច្ច)។

ចំណែកឯនៅក្នុងពូល A ក៏បានរកជើងខ្លាំងទាំង២ក្នុងពូលផងដែរ ដែលកំពុងរង់ចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះរួមមាន វៀតណាម និង ថៃ ៕

ប្រភព៖ Veha

LEAVE A REPLY

Please enter your comment!
Please enter your name here