កុំជោរជាមួយចាស់ស្ទាវ! ដេញវ៉ៃគេផ្អើលផ្លូវគ្រាន់តែម៉ូតូបុកប៉ះគ្នាតិចតួច(មានវីដេអូ)

0
78

កុំជោរជាមួយចាស់ស្ទាវ! ដេញវ៉ៃគេផ្អើលផ្លូវគ្រាន់តែម៉ូតូបុកប៉ះគ្នាតិចតួច(មានវីដេអូ)

ភ្នំពេញ ៖ នៅវេលាប្រហែលម៉ោង១០ តាមបណ្ដោយផ្លូវ 598 ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូប្រកែកគ្នាបែកផ្សែងដេញវៃគ្នាពេញតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងដែលមានស្លាកលេខ ភ្នំពេញ1BI-4305 ធ្វើដំណើរនៅតាមបណ្តោយផ្លូវ598 ស្របគ្នាជាមួយម៉ូតូមួយគ្រឿងទៀតដែលមាស្លាកលេខ ភ្នំពេញ 1AM-4696 មកដល់មកដល់ត្រង់ចំណុចស្តុបភ្នំពេញថ្មីក៏បុកគ្នាពេញមួយទំហឹងបណ្ដាលឲ្យរងការខូចខាតនិងប្រកែកគ្នាទៅវិញទៅមកដេញវៃគ្នាពេញផ្លូវ។

បើតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថាមានបុរសម្នាក់បើករថយន្តពណ៌សមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវ 598 ក៏ឃើញនូវគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូមួយនេះគាត់ក៏បានចុះសម្របសម្រួលស្រាប់តែភាគីខាងម៉ូតូអាសង់បើកបរក្នុងស្ថានភាពស្រវឹងហើយបុកគេហើយព្យាយាមដេញវ៉ៃម្ចាស់រថយន្តដែលចុះមកសម្របសម្រួលនោះទៀតផងដែរ.អ្វីដែលកាន់តែហួសចិត្តនោះអ្នកដេញរករឿងគេនោះមានអាយុចាស់ហើយមិនមែនក្មេងទេ៕

ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here