៤ ចំនុចរបស់លោក ឧកញ៉ា ចិត្តធម៌ ទៀ វិចិត្រ ពិតជាគួរឲ្យគោរព និងប្រព្រឹត្តតាមណាស់!

0
136

៤ ចំនុចរបស់លោក ឧកញ៉ា ចិត្តធម៌ ទៀ វិចិត្រ ពិតជាគួរឲ្យគោរព និងប្រព្រឹត្តតាមណាស់!

យើងបានស្គាល់ហើយ លោក ឧកញ៉ា ទៀ វិចិត្រ ដែលមនុស្សភាគច្រើនតែងតែហៅលោកថា ជាឧកញ៉ា ចិត្តធម៌ជាមនុស្សដែលចូលចិត្តធ្វើបុណ្យធ្វើទានជាពិសេសជាមួយជនក្រីក្រ និងអ្នកគ្មានទីជម្រក អោយតែលោកប្រទះឃើញមនុស្សក្រខ្សត់គឺលោកមិនដែលមើលរំលងឡើយ។

យ៉ាងណាមិញលោក ឧកញ៉ា ទៀ វិចិត្រក៏ចូលចិត្ត និងស្រលាញ់ធម្មជាតិខ្លាំងណាស់ដែរ ដូចជាធនធានធម្មជាតិ សត្វកម្រ និងបរិស្ថានជាដើម។ មនុស្សដែលមានចិត្តបុណ្យដូចលោក ពិតណាស់កម្ររកមាន បើទោះបីជាលោកមានទ្រព្យធនច្រើនក៏ចិត្តលោកមិនយកអំណាចទ្រព្យមកអួតអាងឡើយ គឺមានតែពាក្យថាអោយទាន និងផ្តល់ក្តីស្រលាញ់ទៅមនុស្សជុំវិញខ្លួនអោយបានច្រើន។

ថ្ងៃនេះលោកបានបង្ហោះពាក្យស្លោក៤ចំនុចដែលមនុស្សយើងគួរតែយកប្រព្រឹត្តតាម ដើម្បីក្លាយខ្លួនជាមនុស្សល្អរស់នៅក្នុងសង្គមជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិអោយបានរីកចំរើន។

ទៀ វិចិត្រ៖ ៤ ចំនុចខាងក្រោម៖

ការដែលនិយាយចេញមួយម៉ាត់ៗ មិនគួរធ្វើឲ្យអ្នកដទៃ
បាក់មុខ ✓
បាត់បង់ ✓
ខូចចិត្ត ✓
បាក់ទឹកចិត្ត ✓

ទៀ វិចិត្រ


LEAVE A REPLY

Please enter your comment!
Please enter your name here