ទិញឡានថ្មី វ៉ាន់ ម៉ូនិច សាកល្បងបើកល្បឿនជិត២០០km/h បង្ករឲ្យមានការភ្ញាក់ផ្អើល និងរិះគន់ខ្លាំង(មានវីដេអូ)

0
224

ទិញឡានថ្មី វ៉ាន់ ម៉ូនិច សាកល្បងបើកល្បឿនជិត២០០km/h បង្ករឲ្យមានការភ្ញាក់ផ្អើល និងរិះគន់ខ្លាំង(មានវីដេអូ)

ដូចយើងបានដឹងស្រាប់ហើយ អតីតពិធីការនីរូបស្រស់ វ៉ាន់ ម៉ូនិច បានបង្ហោះវិដេអូខ្លី២ខ្សែ បង្ហាញពីល្បឿនរថយន្តតំលៃជាង១០ម៉ឺនដុល្លារ របស់ខ្លួនដែលស្វាមីទើបនឹងទិញអោយកាលពីចុងខែមុន ហើយត្រូវបានបើកបរសាកល្បងបានដល់ល្បឿនជិត 200km/h ធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បើតាមវិដេអូដែល អតីតពិធីការនីដែលធ្លាប់មានឈ្មោះបោះសំលេងរូបនេះ បង្ហោះនៅលើ Facebook នោះគឺរថយន្តទំនើប BMW i8 របស់នាង អាចរត់បានល្បឿនដល់ទៅ 183km/h សម្រាប់នៅផ្លូវស្រុកខ្មែរ ហើយនេះមិនទាន់ជាន់អស់ល្បឿននៅឡើយទេ។

គួរបញ្ជាក់ផងដែរថា អ្នកនាង វ៉ាន់ ម៉ូនិច បានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ហើយស្រាប់តែលេចមុខជាមួយនឹងស្វាមី និងកូនម្នាក់ដែលមានទ្រព្យស្តុកស្តម ធ្វើអោយគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានការិះគន់ពីបណ្តាញសង្គមហ្វេសបុក៕

ប្រភពៈ Khmernote.tv

LEAVE A REPLY

Please enter your comment!
Please enter your name here