ពេលនេះមានការជួសជុលផ្លូវហើយ ក្រោយមានករណីគ្រោះថ្នាក់បណ្តាលឲ្យដួលជាច្រើនលើកនៅកន្លែងនេះ

0
93

ពេលនេះមានការជួសជុលផ្លូវហើយ ក្រោយមានករណីគ្រោះថ្នាក់បណ្តាលឲ្យដួលជាច្រើនលើកនៅកន្លែងនេះ

ក្រុងព្រះសីហនុ-មានសេចក្តីរាយការណ៏ពីសមត្ថកិច្ចថា កាលពីយប់ថ្ងៃ14.05.2019 នៅកន្លែងការដ្ឋានកាយធ្វើផ្លូវតាមផ្លូវឯករាជ្យត្រង់ចំណុចខាងមុខមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៏កើតឡើងចំនួន៣ករណីបណ្តាលអោយមានទាំងអ្នករងរបួសនិងខូចខាតយានយន្តមួយចំនួនទៀត។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះត្រូវបានពលរដ្ឋដែលជួបហេតុការណ៏ផ្ទាល់អះអាងថា ដោយសារតែនៅកន្លែងកាយធ្វើផ្លូវ ចរាចរណ៏ត្រូវប្តូរទិស (បណ្តោយផង បញ្ច្រាសផង)តាមកន្លែងការដ្ឋានផ្លូវទាំងឆ្វេងទាំងស្តាំ។ ក្រៅពីការអបអរចំពោះអជ្ញាធរដែលរៀបចំជួសជុលផ្លូវ ករណីនេះពលរដ្ឋបានលើកជាសំណូមពរថា ការដ្ឋានធ្វើផ្លូវនេះ បើអាចគួរធ្វើមួយចំហៀងម្តង ដោយបិទចរាចរណ៏ម្ខាងនិងបើកម្ខាងអោយធ្វើចរាចរណ៏ ដើម្បីបញ្ជាសគ្រោះថ្នាក់បុកប៉ះគ្នា ពីការបើកបរ ប្តូរទិសម្តងឆ្វេងម្តងស្តាំ ។

មិនទាន់អាចទាក់ទងរកការពន្យល់ពីខាងបច្ចេកទេសទទួលជួសជុលផ្លូវនេះនៅឡើយ ប៉ុន្តែបើយោងតាមប្រភពពីសមត្ថកិច្ចដែលស្នើសុំមិនអោយប្រាប់អត្តសញ្ញាណបានទទួលស្គាល់ ករណីគ្រោះថ្នាក់ចរាចរណ៏នៅចំណុចនេះ កើតឡើងដោយសារតែទិសចរាចរណ៏មិនច្បាស់លាស់(ម្តងឆ្វេងម្តងស្តាំ) តាមគន្លងផ្លូវដែលការដ្ឋានកំពុងឈូសឆាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here