ការតាំងចិត្តថាបួសសាងផ្នួសអស់មួយជីវិតរបស់នាយ តាក់ស៊ី អីលូវត្រូវបរាជ័យដោយសារតែ…

0
362

ការតាំងចិត្តថាបួសសាងផ្នួសអស់មួយជីវិតរបស់នាយ តាក់ស៊ី អីលូវត្រូវបរាជ័យដោយសារតែ…

ភ្នំពេញ៖ នៅថ្ងៃទី១៥ ឧសភានេះ តារាកំប្លែង នាយតាក់ស៊ី គ្រោងទៅសាងផ្នួសជាសង្ឃ នៅវត្តគល់ទទឹង ខេត្តកណ្តាល តែត្រូវបរាជ័យ ដោយសារក្រសួងធម្មការ និងសាសនា រារាំងមិនអនុញ្ញាតឱ្យបួសក្រោមលេសថាមិនទាន់ចេះធម៍? ។

អ្នកនាងភីម ភរិយា នាយតាក់ស៊ីតារាកំប្លែង CTN ប្រាប់បណ្តាញព័ត៌មាន ក្នុងស្រុកថា ការបួស របស់ ប្តីនាង នាយតាក់ស៊ី នៅវត្តគល់ទទឹង ខេត្តកណ្តាល បានអាក់ខានវិញហើយ ព្រោះការសុំច្បាប់ទៅក្រសួងធម្មការ និងសាសនា គាត់មិនទាន់អនុញ្ញាតឱ្យបួសពេលហ្នឹងទេ ដោយគាត់សំអាងថា ទាល់តែចេះ ច្រើនធម្មក្ខន្ធដែលគាត់តម្រូវសិន ទើបអាចបួសបាន។
អ្នកនាងភីម បង្ហាញ ចម្ងល់ថា កន្លងមក «អ្នកបួស ក្រែងបួសហើយ បានទៅរៀនធម៌ ចុះម៉េចបានពេលនេះ ក្រសួងតម្រូវឱ្យរៀនធម៌ឱ្យចេះច្រើនធម្មក្ខន្ធសិនអីចឹង ? ត្រង់ហ្នឹងខ្ញុំមិនយល់ដែរ”។ ពេលនេះស្វាមីរបស់នាងដែលអន្ទះសាចង់សាងផ្នូសនោះ ឥឡូវកំពុងសម្ងំនៅផ្ទះទាំងខកចិត្ត។

សូមបញ្ជាក់ថា តារាកំប្លែង CTN នាយតាក់ស៊ី មានជំងឺទឹកនោមផ្អែមជាង១០ឆ្នាំទៅហើយនោះ បានបោះបង់អាជីពកំប្លែងនៅ CTN និងបើកដៃឱ្យភរិយាអាចរកស្វាមីថ្មីបាន ព្រោះលោកបានសម្រេចចិត្តថា នឹងចូលសាងផ្នួសអស់មួយជីវិត។បែជា ត្រូវអាក់ខាន ព្រោះក្រសួងមិនអនុញ្ញាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here