សូមប្រយ័ត្ន! រន្ទះបាញ់ស្លាប់៣៥នាក់ និងរបួស៣២នាក់ទូទាំងប្រទេសក្នុងអំឡុងខែឧសភា

0
7780

សូមប្រយ័ត្ន! រន្ទះបាញ់ស្លាប់៣៥នាក់ និងរបួស៣២នាក់ទូទាំងប្រទេសក្នុងអំឡុងខែឧសភា

គ្រោះធម្មជាតិ​រន្ទះបាញ់ បាន​បង្ក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​៣៥​នាក់ និង​រងរបួស​៣២​នាក់ នៅ​ទូទាំងប្រទេស ដោយ​គិតពី​ខែមករា ដល់​ពាក់កណ្តាល​ខែឧសភា ឆ្នាំ​២០១៩​។ នេះ​បើតាម​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កែវ វី បាន​ឲ្យ​ដឹងថា ក្រៅពី​មាន​មនុស្ស​ស្លាប់​និង​របួស គ្រោះធម្មជាតិ​នេះ ក៏បាន​បង្ក​ឲ្យ​ខូចខាត​ផ្ទះ​ពលរដ្ឋ និង​សត្វពាហនៈ​ងាប់​ផងដែរ​។ លោក បន្តថា រយៈពេល​នេះ​នៃ​ឆ្នាំ​២០១៨ មាន​មនុស្ស​ស្លាប់​និង​របួស​ច្រើនជាង ដោយមាន​អ្នកស្លាប់​៦៥​នាក់ និង​របួស​៤៦​នាក់​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាំពាក្យ​រូបនេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​រាល់ពេល​មាន​ភ្លៀង​ធ្លាក់ និង​ឲ្យ​ប្រជាពលរដ្ឋ​តាមដាន​រាល់​ព័ត៌មាន អំពី​ករណី​ផ្សេងៗ​របស់​ក្រសួង​ធន​ធា​ទឹក និង​ឧតុនិយម ដើម្បី​បាន​ត្រៀមខ្លួន​ដឹង​នូវ​គ្រោះថ្នាក់​ធម្មជាតិ​ដែល​កើតមាន​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កាលពីពេល​ថ្មីៗ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ពី​វិធានការ​ដើម្បី​ការពារ​ខ្លួន នៅ ពេល​មាន​ភ្លៀង ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​មាន​ដុំ​ទឹកកក ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​យថាហេតុ​។ ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស និស្សិត​ទាំងអស់ មិនត្រូវ​ជិះ​កង់​-​ម៉ូតូ​ពេល​មេឃ​កំពុង​ភ្លៀង​, មិនត្រូវ​និយាយ​ទូរ​សព្ទ​ពេលឮ​សំឡេង​ផ្គរ​, មិនត្រូវ​អង្គុយ​នៅក្រោម​ដើមឈើ​, ត្រូវ​រត់​ចេញពី​កន្លែង​ដែលមាន​ទឹក ឬ​វាលស្រែ​, ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ឧបករណ៍​ដែល​ធ្វើ​ពី​លោហៈ​និង​ឧបករណ៍​អគ្គិសនី​គ្រប់​ប្រភេទ​, កុំ​ពាក់​គ្រឿងអលង្ការ​ដែល​ធ្វើ​ពី​លោហៈ​, កុំ​ឈរ​នៅក្បែរ​បង្អួច ឬ​បង្គោល​ភ្លើង ឬ​បង្គោល​អង់​តែ​ន ជាដើម៕

ប្រភព៖ voy Fm

LEAVE A REPLY

Please enter your comment!
Please enter your name here