ស្តាយរថយន្តណាស់! បុកទ្រូងចែកផ្លូវពេញទំហឹង បណ្តាលអោយបែកកង់ទៅមុខលែងរួច រីឯម្ចាស់…

0
102

ស្តាយរថយន្តណាស់! បុកទ្រូងចែកផ្លូវពេញទំហឹង បណ្តាលអោយបែកកង់ទៅមុខលែងរួច រីឯម្ចាស់…

ភ្នំពេញ ៖ រថយន្តរ៉េងរ៉ូវើស៊េរីទំនើបមួយគ្រឿង ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវ បណ្តាលឲ្យបាក់អស់២កង់ ចំណែករថយន្តបែកកង់ខាងមុខទៅលេងរួច រីឯអ្នកបើកបរសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍។ ហេតុការណ៍នេះ កាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស ខាងត្បូងផ្សារអ៊ីអន១ ប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប១គ្រឿង ម៉ាករ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-1053 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់២កង់ ចំណែករថយន្តបែកកង់ខាងមុខខាងឆ្វេងទៅមុខលេងរួច។ រីឯម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេរបាក់សាក់ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here