សូមប្រុងប្រយ័ត្ន! ប្រជាពលរដ្ឋនៅ​​ស្រុក​មោង​ប្ញ​ស្សី​​ ពុលក្តាមប្រៃ​រាគ ក្អួតជាច្រើននាក់

0
889

សូមប្រុងប្រយ័ត្ន! ប្រជាពលរដ្ឋនៅ​​ស្រុក​មោង​ប្ញ​ស្សី​​ ពុលក្តាមប្រៃ​រាគ ក្អួតជាច្រើននាក់

ខេត្តបាត់ដំបង ​៖ បើ​តាម​ព័ត៌មាន​បឋម​ពីមន្ត្រី​សាលាស្រុក​មោង​ឬ​ស្សី នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​ឧសភា បានឱ្យដឹងថា ​ប្រជាពលរដ្ឋ​យ៉ាងតិច​ជិត​៣០​នាក់ ត្រូវ​គេ​សង្ស័យ​ថា ពុល​ក្ដាមប្រៃ ហើយ​ក្នុង​នោះជន​រង​គ្រោះ​ចំនួន​១៥​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ស​ង្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​មោងប្ញស្សី ខណ​:​ជន​រង​គ្រោះ​មួយ​ចំនួន​ទៀត​សម្រាក​ព្យាបាល​នៅផ្ទះ និង​នៅ​តាម​គ្លី​និក​ឯក​ជន តែ​ក៏​មាន​ជន​រង​គ្រោះ​បាន​ធូរស្រាល​ចាក​ចេញពី​មន្ទីរពេទ្យ​វិញ​ហើយ​ដែរ ។

ជនរងគ្រោះពុលក្តាមប្រៃ

តាមប្រភពព័ត៌មានបានអោយដឹងថា ការពុលនេះអាចបណ្តាលមកពីក្តាមដែលគេមកធ្វើទាំងនេះផ្អាប់ទុកយូរ ឬក្តាមដែលគេទុកដោយមានផ្ទុកសារធាតុគីមីរក្សាក្លិន​ និងគុណភាព។ ទោះជាយ៉ាងណា​ ការពុលនេះមិនបណ្តាលអោយអ្នកណាម្នាក់ស្លាប់នោះទេ គ្រាន់មានអាការះក្អួតចង្អោរ និង ឈឺក្បាលខ្លាំងតែប៉ុណ្ណោះ៕

ជនរងគ្រោះពុលក្តាមប្រៃ
ជនរងគ្រោះពុលក្តាមប្រៃ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here