ឃើញលោកយាយយំអ្នកណាទប់ទឹកភ្នែកបាន ជីវិតពិតជាកំសត់ណាស់!

0
235

ឃើញលោកយាយយំអ្នកណាទប់ទឹកភ្នែកបាន ជីវិតពិតជាកំសត់ណាស់!

ជីវិតពិតជាកំសត់មែន បើយើងគ្មានកូនគ្មានចៅនៅមើលថែ ដូចករណីលោក យាយទាំងពីរដែលព្យាយាមរស់នៅតែពីរនាក់បងប្អូនរហូតដល់ចាស់ដើររើសតែអេតចាយ ដើម្បីចិញ្ចឹមជីវិត។

តាមរយះហ្វេសប៊ុករបស់ តាំង គីមឡេងបានបង្ហោះថាសារមួយថា​៖ខ្ញុំយំហេីយលោកយាយចៅមិនអាចទទួលដំណឹងទាន់ពេលរហូតដល់បងរបស់លោកយាយបានទទួលមរណះភាពដោយពុំមានថវិកា។

លោកយាយកំសត់

បច្ចុប្បន្ននេះលោក​យាយដេីររេីសអេតចាយដេីម្បីចិញ្ចឹមជីវិតទាំងពីរនាក់បងប្អូនពេលនេះបងលោកយាយបានលាចាកទៅហេីយ…លោកយាយយំថាហេតុអ្វីជីវិតលោកយាយកំសត់បែបនេះតេីបងៗអាចជួយដល់លោកយាយឬជួយចិញ្ចឹមលោកយាយផងបានទេ?លោកយាយរស់នៅភូមិ​ ខ្យោកជេីង​ ឃុំពពឹល​ ស្រុកស្វាយអន្ទរ​ ខេត្តព្រៃវែង។

បើសប្បុរសជនណាចង់ជួយ លោកអ្នកបងប្អូនអាចទាក់ទងតាមរយះលោក តាំង គឹមឡេង។ សូមទស្សនាវីដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here