រន្ធត់ណាស់!នារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់រងរបួស ករណីរថយន្តដឹកថ្មបុកក្រឡាប់សង្កត់ពីលើ

0
2786

រន្ធត់ណាស់!នារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់រងរបួស ករណីរថយន្តដឹកថ្មបុកក្រឡាប់សង្កត់ពីលើ

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយកើតឡើងរវាងឡានដឹកដីពាក់ស្លាកលេខ ខ.ម និងម៉ូតូសង់ឌ្រីមបើកបរដោយនារីម្នាក់ បណ្តាលអោយរថយន្តដឹកដីក្រឡាប់សង្កត់លើគួរអោយខ្លាច។ហេតុការណរន្ធត់នេះកើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានអោយដឹងថាខណ:មេឃកំពុងភ្លៀងខ្លាំងមានករណីរថយន្តដឹកដីពាក់ស្លាកលេខ(ខ-ម)ក្រឡាប់សង្កត់ស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម និងស្រ្តីម្នាក់ទៀតរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ឃាត់រថយន្តបង្ក និងបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋានដើម្បីរងចាំការដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ចំនែកសពត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

LEAVE A REPLY

Please enter your comment!
Please enter your name here