គួរអាសូរណាស់! ភ្លៀងមួយមេធំ រន្ទះបាញ់ស្លាប់មួយគ្រួសារ

0
447

គួរអាសូរណាស់! ភ្លៀងមួយមេធំ រន្ទះបាញ់ស្លាប់មួយគ្រួសារ

ភ្នំពេញ: ប្រទះឃើញសាកសព ស្លាប់មួយគ្រួសារ ដែលមានគ្នា៣នាក់ ប្តី ប្រពន្ធនិងកូនតូច ដោយរន្ទះបាញ់ ក្រោមដើមស្វាយ លើដីចំការ ស្រុកសណ្តាន់ខេត្តកំពង់ធំ ។

យោងតាមហ្វេសប៊ុករបស់ លោក ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី ២៥ខែ ឧសភា បានឲ្យដឹងថា សពដែលស្លាប់មានឈ្មោះ:១ -សពឈ្មោះ ឆូយ ឡែន ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជាប្ដី ;២ -ឈ្មោះ ជា សុខហ៊ន់ អាយុ២៧ឆ្នាំ ជាប្រពន្ធ និងទី៣ -ឈ្មោះ លេង ឆេងលៀក ភេទប្រុស អាយុ៣ ឆ្នាំ ត្រូវជាកូនដែលអ្នកទាំង៣ ជាគ្រួសារតែមួយមានទីលំនៅ រស់នៅភូមិជាំផ្កា ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ហ្វេសប៊ុកលោករដ្ឋមន្ត្រីបន្តថា មុនពេលកើតហេតុ ជនរង គ្រោះទាំង៣នាក់ បានទៅចំការ របស់ខ្លួន ប្ដី ប្រពន្ធនិងកូន ទៅដាំដំឡូងនៅចំការរបស់ខ្លួន នៅចំណុចតំបន់ ចង្រ្កានដែក ដោយ មានភ្លៀង លាយឡំនិងខ្យល់កន្ត្រាក់ផងនោះ បាននាំកូនទៅជ្រកក្រោម ដើមស្វាយ បណ្ដាលឲ្យត្រូវរន្ទះបាញ់ ស្លាប់នៅនិងកន្លែងតែម្ដង ។

សមត្ថកិច្ចស្រុក និងប៉ុស្តិនគរបាល ព្រមទាំងអាធរភូមិ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព មានសភាពហើមស្លាប់នៅជិតៗគ្នា សពទាំង ៣ មិនមានស្លាកស្នាមរបួសទេ គ្រាន់តែប្រែសម្បុរខ្មៅ ដោយត្រូវរងកំដៅថ្ងៃនិងសន្និដ្ឋានថា សាកសពទាំង៣ ប្តី ប្រពន្ធ និងកូន បានស្លាប់រយៈពេល៣ថ្ងៃមកហើយ ដោយគ្រោះធម្មជាតិរន្ទះបាញ់ពិត ប្រាកដមែន ។

បច្ចុប្បន្នសពទាំង៣ត្រូវ អាជ្ញាធរភូមិ និងសាច់ ញាតិ ចាត់ ចែងធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here