បែកធ្លាយចុះបែកធ្លាយឡើង តាមពិតបងប្អូនបង្កើតគេសោះ(មានរូបភាព)

0
177

បែកធ្លាយចុះបែកធ្លាយឡើង តាមពិតបងប្អូនបង្កើតគេសោះ(មានរូបភាព)

ភ្នំពេញ​៖ ប៉ុន្មាន​ថ្ងៃ​នេះ​ ផ្ទុះ​រឿង​​រ៉ាវដ៏​កក្រើក​ ដែល​មាន​ការ​ផ្សព្វផ្សាយ​យ៉ាង​ផុលផុស​ អំពី​ស្នេហា​វ័យ​ក្មេង​និង​វ័យ​ចំណាស់​ ដែល​បុរស​ម្នាក់​ចេញ​មុខ​អះអាង​ថា​ “ដោយសារ​តែ​បុរស​ចំណាស់​រូបនេះ​ទេីប​ធ្វើ​ឱ្យ​គ្រួសារ​គេ​បែកបាក់​”។ ប៉ុន្តែ​ពេល​នេះ​ រឿងរ៉ាវ​ទាំង​អស់​នេះ​ ត្រូវ​បាន​ភាគី​ខាងស្រី​ ចេញ​មុខ​បកស្រាយ​ ដោយ​បញ្ជាក់​ថា​ “បុរស​រូប​នេះ​ជា​បងប្រុស​បង្កើត​ តែ​ត្រូវ​បាន​អតីត​ស្វាមី​ បង្ហោះ​ក្នុង​ន័យ​បង្ខូច​កេរ្តិ៍ឈ្មោះ​ទៅវិញ”។

ស្ត្រី​ឈ្មោះ​ ជួន​ សំបូរ​ ប្រេី​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Sambo Smile បញ្ជាក់​តាម​ Facebook មាន​ខ្លឹមសារ​ទាំង​ស្រុង​ថា​ ៖

ប៉ុន្មានថ្ងៃនេះខ្ញុំបានក្លាយជាមនុស្សស្រីម្នាក់ដែលមានប្រជាប្រិយល្បីនៅលើប្រព័ន្ធសារព័ត៌មានមួយចំនួនយ៉ាងកក្រើក ក្រោមរូបភាពស្អុយរលួយដែលបានធ្វើដោយបុរសម្នាក់មាននាមថាជាស្វាមី។

នាងខ្ញុំជាភរិយាលោក ឃួន អុីដាន់ ដែលមាន Acc Fbឈ្មោះ Poun Sambath ដែលបានយករូបថតនាងខ្ញុំនិងបងប្រុសបង្កើតខ្ញុំទៅPostដោយមានភាពបំផ្លើសមួលបង្កាច់បង្ខូចក្នុងគោលបំណងបំផ្លាញកិត្តិយសនាងខ្ញុំ និងក្រុមគ្រួសារយ៉ាងធ្ងន់ធ្ងូរ។ នៅក្នុងខណៈ​នេះនាងខ្ញុំខ្លួនឯងមិនចាំបាច់រៀបរាប់ថាលោកមានចិត្តឃោរឃៅសាហាវ​ឫស្យា​បែបណាទេ សំដីនិងទង្វើដែលលោកបានធ្វើសបញ្ជាក់យ៉ាងច្បាស់ថាលោកជាមនុស្សបែបណា???។

ខ្ញុំ គឺជាមនុស្សស្រីម្នាក់ដែលប្រឹងប្រែងអត់ពីកំលាំងកាយចិត្ត តស៊ូមិនខ្លាចនឿយហត់សុីអត់សុីឃ្លានជាមួយលោកក្នុង​រយៈពេល​១៤ឆ្នាំនៃជីវិតអាពាហ៍ពិពាហ៍ ជាមួយចំណងដៃកូនស្រី២នាក់ និងដោយមានបងប្អូន ញាត្តិមិត្ត និងមនុស្សជាច្រើនដែលបានទទួលស្គាល់ពីប្រវត្តិនៃការតស៊ូប្រឹងប្រែងនេះ។

តែប៉ុន្មានឆ្នាំចុងក្រោយ ក្រោមរូបភាពលោកឈានមកដល់មានឈ្មោះថាជាថៅកែឡាន លោកមានស្រីញី ហើយបែរមកជាន់ឈ្លី វាយដំ និងផ្តល់តែភាពឈឺចាប់ទាំងផ្លូវកាយ ផ្លូវចិត្តលើរូបនាងខ្ញុំជាភរិយា និងកូនស្រីទាំង២យ៉ាងធ្ងន់ធ្ងរដោយសារខ្ញុំនិងកូនៗ មិនអាចទ្រាំទទួលរងនូវការឈឺចាប់ខ្លោចផ្សាដែលលោកបានធ្វើ ខ្ញុំបានសុំលោកលែងលះដោយស្របច្បាប់ និងដោយភាពស្ងៀមស្ងាត់ តែលោកមិនយល់ព្រមលែងលះ និងបានបោះពាក្យសំដីថា-អញហ្នឹងធ្វើអោយង៉ែងរលាយ អោយង៉ែងដើរសុំទានគេ អោយង៉ែងស្អុយរលួយងើបមុខលែងបាន ង៉ែងចាំមើលទៅ!!! ។

ហេតុអ្វីក៏លោកសាហាវម្លេះ??? ហេតុអ្វីលោកមិនអាសូរមិនគិតដល់កូនស្រី២នាក់សោះ???។
សូមបញ្ជាក់ថាបច្ចុប្បន្ននាងខ្ញុំកំពុងរស់នៅ និងមើលថែកូនស្រីទាំង២និងអ្នកម្តាយចំណាស់របស់នាងខ្ញុំ។
ហើយនាងខ្ញុំមានបងប្អូនបង្កើត៩នាក់ ដោយលោកឪពុក និងអ្នកម្តាយបានជួបគ្នាក្រោមចំណងភាពជាមេម៉ាយ និងពោះម៉ាយ បន្ទាប់ពីប្តី និងប្រពន្ធម្ខាងៗបានមរណះភាពនៅសម័យប៉ុលពត និងសម័យលន់នុល ហើយបងៗបង្កើតមុនទាំងអស់នៃកូនលោកឪពុក គឺកំពុងរស់នៅក្រៅប្រទេស-France&USA-ជាធម្មតាពេលពួកគាត់មកលេងស្រុកខ្មែរម្តងម្តាង ពួកយើងតែងតែថតរូបPost Fb ដោយក្តីគោរពស្រឡាញ់ និងនឹករលឹក។

ដូចនេះសូមសារព័ត៌មានទាំងអស់ ដែលបានយករូបនាងខ្ញុំ និងបងប្រុសបង្កើតខ្ញុំ ទៅPostផ្សាយបន្ត ក្មុងរូបភាពបំផ្លាញកិត្តិយសឋានះបុគ្គល និងក្រុមគ្រួសារ សូមមេត្តាជួយកែសម្រួលនិងលុបផង។

ដោយ​ឡែក​ ភាគី​ខាង​អតីត​ស្វាមី​ សរសេរ​ថា​ ៖​

ដោយសារតែលោកនេះហើយដែលធ្វើអោយអតីតភរិយារបស់ខ្ញុំវង្វេងដើរខាំគេខាំឯងរហូតដល់ភ្លេចកំណើតខ្លួនថាជានរណាហើយមកពីណា រហូតដល់ហ៊ានបំផ្លាញសេចក្តីសុខ ក្នុងគ្រួសារ ខ្ទេចខ្ទីអស់ ។ សួរថាអ្នកណាជាដើមហេតុ ។ ក្នងនាមខ្ញុំជាប្តីម្នាក់បើឃើញប្រពន្ធបែបៗនេះតើទ្រាំបានទេបងប្អូនទាំងអស់គ្នា អ្នករៀនចេះដឹងបានល្អតែអ្នកមិនស្គាល់អ្វីជាកិតិ្តយសគ្រួសារ ខ្ញុំទ្រាំណាស់ហើយ ដើម្បីរក្សាកេរ្ត៍ដ៏ឈ្មោះល្អរបស់អ្នកតែពេលនេះខ្ញុំត្រូតែបព្ចេាញអោយអ្នកទាំងអស់គ្នាបានដឹងសូមបងប្អូនជួយវិភាគពិចារណាតើអ្នកណាខុសអ្នកណាត្រូវ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here