ពេលនេះនាយ ហុងដា មានទុក្ខជាទំងន់ប្រកាសលក់ផ្ទះដើម្បីយកលុយព្យាបាលឪពុកជាទីស្រលាញ់

0
379

ពេលនេះនាយ ហុងដា មានទុក្ខជាទំងន់ប្រកាសលក់ផ្ទះដើម្បីយកលុយព្យាបាលឪពុកជាទីស្រលាញ់

យោងតាមគណនីហ្វេសបុក នាយ ហុង ដា តារាកំប្លែងខ្មែរ បានសម្រេចចិត្តដាក់លក់ផ្ទះបន្ទាន់ដោយសារតែស្ថានភាពឪពុករបស់លោកកាន់តែមានសភាពធ្ងន់ទៅៗ។ លោកបានសរសេរបង្ហោះលក់ផ្ទះនេះគឺដើម្បីយកប្រាក់មកព្យាបាលលោកឪពុកជាទីស្រលាញ់បំផុតរបស់លោក។

គួររំលឹកផងដែរថា នាយហុងដា ដែលជាតារាកំប្លែងមួយរូបដ៍មានប្រជាប្រិយភាព ពេលនេះកំពុងស្ថិតក្នុងស្ថានភាពលំបាក ត្រូវរែកពន់បន្ទុកគ្រួសារ និងមានរឿងរ៉ាវជាច្រើនត្រូវដោះស្រាយ។

ជាក់ស្តែងពេលនេះ នាយកំពុងតែជួបទុក្ខជាទម្ងន់ ព្រោះឪពុកជាទីគោរពស្រលាញ់ កំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតដាក់អុកស៊ីសែន ជំនួយការដកដង្ហើមគ្រប់ពេល រហូតធ្វើឲ្យនាយ ហុងដា ប្រកាសជាសាធារណៈ យកផ្ទះដែលខ្លួនកំពុងរស់នៅ ដាក់លក់ជាផ្លូវការ ដើម្បីយកប្រាក់មកព្យាបាលឪពុក ។

ដើម្បីជួយចែករំលែកក្តីស្រលាញ់ និងអានិតដល់លោក ហុង ដាន សូមបងប្អូនជួយស៊ែរដំណឹងមួយនេះអោយបានច្រើន ក្រែងលោកងាយនឹងរកអ្នកទិញផ្ទះលោក ដើម្បីយកលុយទៅដោះស្រាយជីវិតលំបាកមួយគ្រានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here