ព័ត៌មានបន្ថែម៖ ក្មេងស្រីរងគ្រោះក្នុងករណីរំលោភពេលនេះបានស្លាប់ហើយក្រោយបញ្ជូនមករាជធានីភ្នំពេញ

0
824

ព័ត៌មានបន្ថែម៖ ក្មេងស្រីរងគ្រោះក្នុងករណីរំលោភពេលនេះបានស្លាប់ហើយក្រោយបញ្ជូនមករាជធានីភ្នំពេញ

ខេត្តព្រះសីហនុ៖ ក្មេងស្រីឈ្មោះផា ស្រីលក្ខ័ដែលរងគ្រោះដោយអំពើរំលោភសម្លាប់នៅឃុំបិតត្រាងស្រុកព្រៃនប់ បានស្លាប់ហើយនៅលើរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងពេលធ្វើដំណើរបន្តទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ កាលពីម៉ោងជិត១២យប់ថ្ងៃ២៩ឧសភា២០១៩ ។ នេះជាសោកនាដកម្មមួយទៅលើគ្រួសារជនរងគ្រោះ ដែលមានកូនតូច២នាក់ ប្រុសម្នាក់ស្រីម្នាក់បានស្លាប់ដោយសារជនល្មើសសម្លាប់ ក្រោមការសន្និដ្ឋានថាជាអំពើរំលោភសម្លាប់។ (សូមចូលរួមសោកស្តាយជាមួយគ្រួសារសាច់ញាតិ និងសង្ឃឹមថាជនល្មើសដែលសម្លាប់ក្មេងទាំង២នាក់បងប្អូន នឹងត្រូវវែកមុខឃើញដោយសមត្ថកិច្ចដើម្បីផ្តន្ទាទោសតាមច្បាប់)។

គួររំលឹកផងដែរថា ក្មេងស្រីដែលរងគ្រោះសង្សយ័ថាជាអំពើរំលោភសម្លាប់នោះ នៅក្នុងផ្ទះកើតហេតុមុនដំបូងក្មេងស្រីរងគ្រោះមិនទាន់ស្លាប់ទេ ដែលក្រោយមកត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ រួចបានបន្តយកទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញហើយ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ជោគវាសនាក្មេងស្រីរងគ្រោះរូបនេះមិនអាចមានជីវិតបន្តទៀតឡើយ។

សូមបញ្ជាក់ថា មានករណីឃាតកម្មមួយកើតឡើង ត្រង់ចំណុច ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៩ឧសភា២០១៩នេះ ដែលគេដាក់ការសង្សយ័ថាជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់ អត្តសញ្ញាណ បណ្តាលអោយក្មេងប្រុស ស្រី២នាក់បងប្អូនបង្កើតរងគ្រោះ
ទី១-ឈ្មោះ ផា សុខលី ភេទប្រុស អាយុ២ឆ្នាំកន្លះ (ស្លាប់)នៅកន្លែងកើតហេតុ
ទី២-ឈ្មោះ ផា ស្រីល័ក្ខ ភេទស្រី អាយុ១០ឆ្នាំ រងរបួសធ្ងន់ធ្ងរ ។ សូមជូនពរអោយក្មួយស្រីតូចរួចផុតពីគ្រោះភយ័ និងសង្ឃឹមជឿជាក់ថា សមត្ថកិច្ចអាចនឹងចាប់ខ្លួនជនល្មើសបានឆាប់ៗ យកមកផ្តន្ទាទោសតាមច្បាប់
សូមចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយក្រុមគ្រួសារផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here