ពេលនេះជនបង្កការផ្ទុះអាវុធនៅក្លឹប លុចសារី បណ្តាលឲ្យនារីម្នាក់បាក់ភ្លៅ បានបង្ហាញខ្លួននៅអាវុធហត្ថរាជធានីហើយ

0
460

ពេលនេះជនបង្កការផ្ទុះអាវុធនៅក្លឹប លុចសារី បណ្តាលឲ្យនារីម្នាក់បាក់ភ្លៅ បានបង្ហាញខ្លួននៅអាវុធហត្ថរាជធានីហើយ

ភ្នំពេញ៖​ ដោយសារការខំប្រឹងប្រែងស្វែងរកមុខជនបង្កយ៉ាងឃោរឃៅបានចាញ់នារីម្នាក់បាក់ភ្លៅនៅក្នុងក្លឹបលុចសារី នោះពេលនេះជនបង្កការផ្ទុះអាវុធ បានសម្រេចចិត្តចូលមកបង្ហាញខ្លួននៅអាវុធហត្ថរាជធានីភ្នំពេញហើយ។

គួររំលឹកផងដែរថា នៅខណៈម៉ោងប្រមាណ ១៦និង00នាទី ថ្ងៃទី29 ខែឧសភា ឆ្នាំ2019 ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ផ្ទុះអាវុធនៅក្នុងបន្ទប់ទឹក ក្លឹបលុចសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ បានស្ម័គ្រចិត្តចូលសារភាព ដោយត្រូវបានលោកជំទាវ ញ៉ែម មរកត ដែលជាម្តាយ ជនសង្ស័យ បាននាំយកកូនមកដល់ កងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ។

ជនសង្ស័យឈ្មោះ វីន សុក្របញ្ញា អាយុ27ឆ្នាំកំពុងត្រូវបានសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here