សូមសរសើរដល់ពួកគាត់! មិនមែនការងារទាំងនេះសុទ្ធតែគ្រប់គ្នាអាចធ្វើបានទេ

0
92

សូមសរសើរដល់ពួកគាត់! មិនមែនការងារទាំងនេះសុទ្ធតែគ្រប់គ្នាអាចធ្វើបានទេ

ភ្នំពេញ៖ គ្រប់គ្នាប្រហែលជាបានដឹងហើយ ពីរចនាសម្ព័ន្ធនៃបណ្តាញលូនៅក្នុងរាជធានីភ្នំពេញយើង អោយតែពេលភ្លៀងម្តងៗតែតែមានការកកស្ទះ និងលិចដងផ្លូវនានា។ មានកត្តាជាច្រើនដែលបណ្តាលអោយមានការកកស្ទះ និងលិចបែបនេះជារៀងរាល់ឆ្នាំ គឺដោយសារបច្ចុប្បន្នប្រព័ន្ធលូតូចចង្អៀតធ្វើអោយប្រព័ន្ធរំដោះទឹកមានការយឺតយ៉ាវ ហើយកត្តាចំបងនោះគឺសំរាមតែម្តង។

ជារឿយៗនៅពេលដែលមានការកកស្ទះ រដ្ឋបាលតាមខណ្ឌនីមួយៗតែងតែយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចក្នុងដាក់កម្លាំងចុះស្តារអណ្តូងលូ(រឺហ្គា) នៅតំបន់មួយចំនួនដែលជួបបញ្ហា។ ថ្ងៃនេះផងដែរ ត្រូវនឹងថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌសែនសុខដាក់កម្លាំងចុះស្តារអណ្តូងលូ(រឺហ្គា) នៅតំបន់មួយចំនួននៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីជួយសម្រួលទឹកហូរអោយឆាប់រហ័ស កុំអោយមានការស្ទះទឹកហូរនារដូវវស្សាខាងមុខនេះ។

សូមកោតសរសើរដោយស្មោះចំពោះកម្លាំងកាយចិត្តដល់អ្នកចុះទៅស្តារអណ្តូងលូរីហ្គាទាំងនេះ ការងារនេះពិតជាមិនធម្មតាទេ ត្រូវអត់ធ្មត់ និងស៊ូទ្រាំជាមួយនឹងក្លិនលូ និងបញ្ហាប៉ះពាល់ដល់សុខភាពទៀតផង៕

រូបភាព៖ សែនសុខដួងចិត្ត

 

LEAVE A REPLY

Please enter your comment!
Please enter your name here