ឧត្តមសេនីយ៍ឯក ស ថេត ថ្លែងកោតសរសើរដល់កងកម្លាំងដែលតែងតែមកគោរពទង់ជាតិជាទៀងទាត់

0
100

ឧត្តមសេនីយ៍ឯក ស ថេត ថ្លែងកោតសរសើរដល់កងកម្លាំងដែលតែងតែមកគោរពទង់ជាតិជាទៀងទាត់

នាថ្ងៃច័ន្ទទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចូលរួមគោរពទង់ជាតិចំនួនជាង៦៥០នាក់

ក្រោយបញ្ចប់ការគោរពទង់ជាតិរួចមក ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរ ដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ដែលបានមកគោរពទង់ជាតិជាទៀងទាត់ មិនដែលអាក់ខានឡើយ។

ក្នុងឱកាសនេះដែរ ឯកឧត្ដមស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តជំរុញឲ្យកម្លាំងនគរបាលរបស់យើង ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាត្រូវគោរពច្បាប់ផងដែរ ដើម្បីជាជំនឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ជៀសវៀងបង្កបញ្ហាណាមួយ ធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here