ធ្លាយព័ត៌មាន អភិបាលខេត្ត លួចពុករលួយលុយរដ្ឋ ទិញឡានពាក់ស្លាកលេខ”រដ្ឋនិងខម”ឲ្យស្រីស្នេហ៍

0
242

ធ្លាយព័ត៌មាន អភិបាលខេត្ត លួចពុករលួយលុយរដ្ឋ ទិញឡានពាក់ស្លាកលេខ”រដ្ឋនិងខម”ឲ្យស្រីស្នេហ៍

និយាយរួមទៅរឿងនារី​កំណាន់ចិត្ត​​​…បានន័យថា​​​​​​​​​​គ្រប់បុរស​​​​​​​​​ដែលចូលចិត្តភ្លក្សម្ហូប​​​​​​​​​​​ក្រៅផ្ទះ មិ​​​​​​​​​​​នត្រឹមមា​​​​​​​​​​​​​​​​​​នទេពកោសល្យ​​​​​​​​​​​ សម្តីផ្អែ​​​​​​​​​​​​​​​​​​​ម យកចិត្ត បីបមថ្នម​​​​​​​​​​ថ្នាក់និងចំណា​​​​​​​​​​យពេលវេលា​​​​​​​​​​​​​​​​​​​ បំពេ​​​​​​​​​​ញតម្រូវ​​​​​​​​​ការចំពោះ​​​​​​​​​ដៃគូរបស់​​​​​​​​​​​ខ្លួន​​​​​​​​​​​​​​​​​​​​​​ប៉ុណ្ណោះទេ ថែមទាំ​​​​​​​​​​ងក្បត់ឧត្តម​​​​​​​​​​គតិខ្លួនឯង ភ្លេ​​​​​​​​​​ចប្រពន្ធ កូន​​​​​​​​​​ គ្រាក្រក្រី​​​​​​​​​​បានចំណា​​​​​​​​​​​​​​យប្រាក់ ស​​​​​​​​​​​ម្ភារ បំពេញ​​​​​​​​​​បំណង​​​​​​​​​​​​នារី​​​​​​​​​​​​​​​​​​​​​​នោះ មិនឲ្យខក​​​​​​​​​​​​ចិត្តឡើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ ។

ជាក់ស្តែង ថ្មីៗនេះ​​​​​​​​​​ ត្រូវបានគេ​​​​​​​​​​​ខ្សឹបខ្សៀ​​​​​​​​​វតៗគ្នាថា អ​​​​​​​​​​​​​​​​​​​​​​ភិបាលខេត្តមួយ​​​​​​​​​​រូប មិនសូវ​​​​​​​​​សង្ហា ស្រស់​​​​​​​​​​ដូចតារា ​​​​​​​​​​​​​​​​​ឬកម្លោះដទៃៗនោះទេ ប៉ុ​​​​​​​​​​​ន្តែគាត់ត្រូវមបា​​​​​​​​​​ននារីដ៏ស្រស់​​​​​​​​​​សោភាមួយ​​​​​​​​​​​រូបដាក់ ​​​​​​​​​​ចិត្តដាក់កា​​​​​​​​​​​​​​​​​​​យ ធ្វើជា​​​​​​​​​​ភរិយាប​​​​​​​​​​ន្ទាប់ (​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រពន្ធចុង) សឹងតែធ្វើឲ្យកំ​​​​​​​​​​​​លោះៗមិ​​​​​​​​​​នជិនណាយ​​​​​​​​​​ ក្នុងការ ស​​​​​​​​​​រសើរពីសមត្ថ​​​​​​​​​ភាពលោ​​​​​​​​​​កអភិបាល​​​​​​​​​ខេត្តរូបនេះ​​​​​​​​​​ ឆក់បេះ​​​​​​​​​​​​ដូង​​​​​​​​​​​​​​​​​​​​នារីដ៏ស្រស់ស្អាតបានជា ភរិយាបន្ទាប់ ​​​​​​​​​​និងមានបុ​​​​​​​​​ត្រជាចំណងដៃ​​​​​​​​​រួមគ្នា (ចំ​​​​​​​​​​ណង៥ប្រកា​​​​​​​​​រ) ពិសេស​​​​​​​​​​នានាងទ​​​​​​​​​​​​​​​​​​​​​​​​​​​​​ទួលបាន នូវការផ្គត់ផ្គង់ទាំង​​​​​​​​​​ប្រាក់កាស ​​​​​​​​​​សម្ភា​​​​​​​​​​សប្រើប្រា​​​​​​​​​​​​​​​​​​​​​​​ស់ រថយន្តទំនើបៗទា​​​​​​​​​ន់សម័យ ​​​​​​​​​​ជាមួយនិ​​​​​​​​​​ង ស្លាក​​​​​​​​​​លេខប្រ​​​​​​​​​​​កប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយអំណាច ដូច​​​​​​​​​​​ជាស្លាកលេ​​​​​​​​​​​​ខខ.ម​​​​​​​​​​​ ស្លាកលេ​​​​​​​​​​​ខរដ្ឋ ​​​​​​​​​​មានអង្គ​​​​​​​​​​រក្សប្រ​​​​​​​​​​​​​​​សេច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រសា​​​​​​​​​​​​ច និង​​​​​​​​​​​​​​​​​​​មានវត្តមា​​​​​​​​​​នក្នុងនា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មជាជំទាវទី២​​​​​​​​​​​​​របស់លោកអ​​​​​​​​​​​ភិបាលខេ​​​​​​​​​​​​ត្ត អញ្ជើញជា​​​​​​​​​​​អធិបតី ស​​​​​​​​​​​​​​ម្រាប់កម្មវិធី​​​​​​​​​​​​​​​​​​ឆ្ងាយៗពីខេត្តម្តងម្កា​​​​​​​​​លផង​​​ដែរ ។

មន្ត្រីសាលា​ខេត្តខ្លះ ​​​​​​​​​បាននិយា​​​​​​​​​​យខ្សឹបខ្សៀ​​​​​​​​​​​វពីម្នាក់ទៅ​​​​​​​​​​​​​​​​​​​ម្នាក់បែបរិះគន់ធ្ងន់បំ​​​​​​​​​ផុតថា បើពឹង​​​​​​​​​​លើ សមត្ថ​​​​​​​​​ភាព តួ​​​​​​​​​​​​​​​​​​​​​​​​​​​នាទី លោកអភិបាល​​​​​​​​​​​​ខេត្តរូប​​​​​​​​​​នេះ ទោះ​​​​​​​​​ជាមានអំ​​​​​​​​​​ណាចគ្រប់​​​​​​​​​​គ្រងខេត្ត​​​​​​​​​​​ទាំងមូល​​​​​​​​​​​​​​​​​​​​ ក្តី ប្រសិនបើ​​​​​​​​​​​គាត់គ្រប់​​​​​​​​​គ្រងប្រ​​​​​​​​​​​​​​កប​​​​​​​​​​​​​​​​​​​​​​​​​ដោយកត្តាស្មោះត្រង់ មិ​​​​​​​​​​​នប្រព្រឹត្តអំ​​​​​​​​​​​ពើពុករលួ​​​​​​​​​​យប្រាក​​​​​​​​​​​​ដ ណា​​​​​​​​​​​ស់ថា គា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត់ប្រ​​​​​​​​​​​​ហែលជា​​​​​​​​​​​ពុំមានស​​​​​​​​​​​មត្ថភាព​​​​​​​​​​ ចាយវាយ​​​​​​​​​​​​​ប្រា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក់កាសសម្រាប់ភាព​​​​​​​​​​ហ៊ឺហារខ្លួន ​​​​​​​​​​ឯង ផ្គត់ផ្គ​​​​​​​​​​ង់គ្រួសា​​​​​​​​​​រស្របច្បា​​​​​​​​​​ប់ និងភ​​​​​​​​​រិយាបន្ទា​​​​​​​​​​ប់ជាស្រី​​​​​​​​​​​​​​​​​​​​​​​កំណាន់ចិត្តបា​​​​​​​​​​នដោយប​​​​​​​​​​​រិបូណ៌​​​​​​​​​​​​​​​​​​​​​​​​​​គ្រប់ គ្រាន់នោះ​​​​​​​​​​​ឡើយ​​​​​​​​ ។

​ដូច្នេះអាចនិ​​​យាយបាន​​​​​​​​​​​ថា ប្រាក់​​​​​​​​​​មួយភាគធំ​​​​​​​​​ដែលជាប្រភ​​​​​​​​​​ពនៃការ ចំណា​​​​​​​​​​​យដោយគ្មានភា​​​​​​​​​​ពរីងស្ងួត​​​​​​​​​​​​​​​​នេះកើ​​​​​​​​​​​​​​​​​​​​​​​តចេញពីការគ្រប់គ្រងនៃ​​​​​​​​​​អំពើពុករលួ​​​​​​​​​​យក៏អាច​​​​​​​​​ថា បាន​​​​​​​​​​​​​​​​​​? ពីព្រោះថា ពួកគាត់​​​​​​​​​​ទទួលស្គាល់ថា​​​​​​​​​​លោកអភិ​​​​​​​​​​​បាលមា​​​​​​​​​​​​​នគំ​​​​​​​​​​​​​​​​​​​​​​​​​​​​​និតច្នៃប្រឌិតរកចំណូល​​​​​​​​​​​តាមរយៈ​​​​​​​​​​ការបង្កើត​​​​​​​​​កសិដ្ឋានចិ​​​​​​​​​​ញ្ចឹមគោ​​​​​​​​​​ក្របី ប៉ុ​​​​​​​​​​ន្តៃទិដ្ឋផល​​​​​​​​​​នេះក៏មិនអា​​​​​​​​​ចយកទៅ​​​​​​​​​​តម្រូវកា​​​​​​​​​​រ ​​​​​​​​​​​​​​​​​​​​​​​​ក្រុមគ្រួសារ និងនា​​​​​​​​​រីកំណាន់ចិត្តបា​​​​​​​​​​នយ៉ាងហូរ​​​​​​​​ហៀរដូចប​​​​​​​​​​​ច្ចុប្ប​​​​​​ន្ននេះទេ ។

អភិបាលខេត្ត​​​​​​​​រូបនេះ ​​​​​​​​​​​កំពុងមាន​​​​​​​​​​​មោទនភា​​​​​​​​​​​​​​​​​​​​​ព ខណៈឆក់​​​​​​​​​​បេះដូងនារីវ័យ​​​​​​​​​​​ក្មេងដ៏ស្រស់​​​​​​​​​​សោភា បាន​​​​​​​​​​​ ប៉ុន្តែល្បែ​​​​​​​​​​​​​​ង​​​​​​​​​​​​​​​​​​​​​​​​​ស្នេហា ប្រសិនបើង​​​​​​​​​​​ប់ងុលរហូ​​​​​​​​​​​តដល់ភ្លេ​​​​​​​​​​ចពីកិត្តិ​​​​​​​​​​​​​​​​​​​​​យស សុជីវធម៌​​​​​​​​​ក្នុងក្រុម ​​​​​​​​​​គ្រួសារ ប្រាកដ​​​​​​​​​​ប្រឈមនឹង​​​​​​​​​​ការបា​​​​​​​​​​​ត់បង់តំ​​​​​​​​​​​​​​​​​​​​​​​​​​ណែង កិត្តិយស​​​​​​​​​ ឬប្រេះស្រាំក្នុ​​​​​​​​​ងក្រុមគ្រួសា​​​​​​​​​រនេះ ជា​​​​​​​​​​ពុំបាន​​​​ឡើយ ៕ប្រភពអត្ថបទ៖ នគរវត្ត

LEAVE A REPLY

Please enter your comment!
Please enter your name here