ហួសចិត្ត! អាជ្ញាធរស្រុកសូទិន ចុះហាមពលរដ្ឋមិនឲ្យហូបនំបញ្ចុក ព្រោះមិនបានសុំច្បាប់(មានវីដេអូ)

0
437

ហួសចិត្ត! អាជ្ញាធរស្រុកសូទិន ចុះហាមពលរដ្ឋមិនឲ្យហូបនំបញ្ចុក ព្រោះមិនបានសុំច្បាប់(មានវីដេអូ)

កំពង់ចាម៖ រឿងមួយដែលគួរអោយចិត្តសម្រាប់ប្រជាពលរដ្ឋមួយក្រុមដែលអង្គុយហូបនំបញ្ចុកជាលក្ខណៈគ្រួសារស្រាប់តែមានអាជ្ញាធរមានហាមឃាត់ មិនអោយហូបទៅវិញដោយពួកគាត់និយាយថា មិនបានសុំច្បាប់ជាមុនសិនមុននឹងហូបជួបជុំគ្នា។

តាមរយះវីដេអូដែលផុសដោយផេកមានឈ្មោះថា ៖” 4K វីដេអូប្លែកៗ”បានរៀបរាប់ថា “ថ្ងៃទី៦ ខែមិថុនា​ ឆ្នាំ២០១៩​ ខេត្តកំពង់ចាម ស្រុកកោះសូទិន អាជ្ញាធរស្រុក ហាមឃាត់ប្រជាពលេដ្ឋមិនឲ្យហូបនំបញ្ចុកដោយសារមិនបានសុំច្បាប់”។ សំណួរសួរថា តើគ្រាន់តែហូបនំបញ្ចុកជុំគ្នាចាំបាច់អីត្រូវសុំច្បាប់ដែរ បើអាហារប្រភេទនេះជាអាហារដែលប្រជាជនខ្មែរទូទៅគេធ្វើហូបគ្រប់គ្នា មិនថាកន្លែងពិធីផ្សេងៗដូចជាបុណ្យទានជាដើម៕

គួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រសាសន៍អោយបងប្អូនខ្មែរហូបនំបញ្ចុកសាមគ្គីទូទាំងប្រទេសនៅថ្ងៃទី ០៩ មិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ជាហេតុផលមួយបង្ហាញពីការសាមគ្គីភាពគ្នារវាងខ្មែរ និងខ្មែរ មិនយកអ្នកណាជាសត្រូវ ចុះហេតុម្តេចឡើយបានជាអាជ្ញាធរស្រុកកោះសូទិនមកហាមឃាត់ពលរដ្ឋកំពុងហូបទៅវិញ?

Promotion: លោកអ្នកកាម៉្មងទិញទូរស័ព្ទគ្រប់ស៊េរីនៅហាង ម៉េង ហាប់ Phone Shop តាមរយៈវេបសាយនេះលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេសបន្ថែមចាប់ពី១០-១៥ ដុល្លាក្នុងមួយគ្រឿងដោយបងប្អូនគ្រាន់តែថត Screen នៅក្នុងអត្ថបទនេះ ហើយយកទៅបង្ហាញម្ចាស់ហាងជាការស្រេច!។

តើអ្នកយល់យ៉ាងដែរ?
សូមទស្សនាវីដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here