សុំ 1K ស៊ែរបានទេ? លោក Honda ស្ទើរតែស្រក់ទឹកភ្នែកពេលឃើញកូនក្រុមមានទំរង់លេងបានល្អកាលពីយប់មិញ

0
300

សុំ 1K ស៊ែរបានទេ? លោក Honda ស្ទើរតែស្រក់ទឹកភ្នែកពេលឃើញកូនក្រុមមានទំរង់លេងបានល្អកាលពីយប់មិញ

កាលពីល្ងាចយប់ម្សិលមិញថ្ងៃទី ០៦ មិថុនា ២០១៩ ការប្រកួតបាល់ទាត់ជម្រុះជើងឯកវិលជុំទី១ FIFA World Cup រវាងកម្ពុជា និងប្រទេសប៉ាគីស្ថាន ដែលកម្ពុជាជាម្ចាស់ផ្ទះ បានធ្វើអោយកក្រើកស្តាតអូឡាំពិកកម្ពុជា ដែលមានមនុស្សចូលទស្សនាជាង៣មុឺននាក់ បើទោះបីជាមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ។

គ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក Honda យប់ម្សិលមិញ ស្ទើរតែស្រក់ទឹកភ្នែក ក្រោយពីឃើញកូនក្រុមរបស់ខ្លួនប​ង្ហាញទម្រង់លេងបានយ៉ាងល្អ ជាពិសេសក្នុងតង់ទី២ នៃជ័យជម្នះ ២-០ ទៅលើប៉ាគីស្ថាន។ នេះជាទឹកចិត្តរបស់លោកជាជនជាតិជប៉ុនដែលស្រលាញ់រាប់អានកីឡាករខ្មែរ។

ប្រជាពលរដ្ឋទូទៅសូមថ្លែងអរគុណនូវទឹកចិត្ដបស់លោក ដែលខិតខំចង់អភិវឌ្ឍន៍បាល់ទាត់នៅប្រទេសមួយនេះ ទោះជាមិនបានទទួលប្រាក់កំរៃសូម្បីមួយសេនក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here