រាសីលោកអ្នកថ្ងៃទី ២៦ កុម្ភះ ២០១៩ កុំភ្លេចស៊ែរចេញយកលាភ

0
230

រាសីលោកអ្នកថ្ងៃទី ២៦ កុម្ភះ ២០១៩ កុំភ្លេចស៊ែរចេញយកលាភ

ឆ្នាំជូត ៖ រាសី​ល្អ​មធ្យម​។ ការងារ​ជួប​បញ្ហា​បន្តិច​ត្រូវ​ប្រមូលផ្តុំ​ដោះស្រាយ អត់ធ្មត់​អ្នកនឹង​សម្រេចបាន​ជោគជ័យ​ដោយ​រៀបរយ​។ ថ្ងៃនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​រាល់​សេវាកម្ម​លុយកាក់​។ មនោសញ្ចេតនា ទោះបីជា​គូស្នេហ៍​នឹង​គ្នា​តែ​ក៏​មិនគួរ​ជ្រៀត​ជ្រែកចូល​ជ្រៅ​ពេក​ទៅក្នុង​ជីវិត​ឯកជន​របស់គេ​។ ទិស​នាំ​លាភ ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ​នាំ​សំណាង ពណ៌​ស​។ ឆ្នាំ​យកអាសា ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ​។ ការងារ ៖ ការងារ ប្រឈម​ការលំបាក​ជុំជិត ត្រូវ​នឹងនរ​រក​វិធី​ដោះស្រាយ​។ ចាយវាយ​ទូលាយ​ដៃ​ពេក​ជារឿយៗ​ត្រូវ​ឈឺក្បាល​ដោយសារ​រឿង​លុយកាក់​។ មនោសញ្ចេតនា ត្រូវ​លៃ​ទុក​ពេលវេលា និង​ការយកចិត្តទុកដាក់​ចំពោះ​គូស្នេហ៍​ឲ្យ​បាន​ច្រើន​។ អាគ្នេយ៍ ពាយ័ព្យ ក្រហម ម្សាញ់​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ​នាំ​សំណាង ពណ៌​ក្រហម​។ អ្នកយក​អាសារ​ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ទោះបី​ជួប​ការលំបាក​បន្តិច តែ​ចុងក្រោយ​អ្នក​ក៏​ដោះស្រាយបាន​ដោយ​គ្មាន​បញ្ហា​។ យីអ៊ុន​ឡើង មានឱកាស​រកប្រាក់​យ៉ាង​ល្អ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​ជា​ឱកាស​ដ៏​ល្អ​សក្តិសម​ដើម្បី​សម្តែង​ទឹកចិត្ត​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំថោះ រាសី​ឡើង​ខ្ពស់​។ ការងារ គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ដណ្តើមបាន​ស្នាដៃ​ច្រើន​ធ្វើ​ឲ្យ​អ្នកដទៃ​កោតសរសើរ ច្រណែន​។ ថ្ងៃនេះ​ប្រកប​របរ​រកស៊ី​អ្វី​ក៏​កាក់កប ចំណូល​មាន​ពេញដៃ​។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាង​អាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំរោង ៖ រាសី​ឡើង​ខ្ពស់​។ ការងារ គ្រប់​ផែនការ​រីកចម្រើន​ល្អប្រសើរ មានឱកាស​ពាណិជ្ជកម្ម​ល្អ ត្រូវបាន​ថ្នាក់លើ​ជឿជាក់ អ្នក​រួម​ការងារ​គាំទ្រ​។ ថ្ងៃនេះ​មានឱកាស​រកប្រាក់​ដោយ​ចៃដន្យ កុំ​ខកខាន​ឲ្យ​សោះ​។ មនោសញ្ចេតនា ភាព​ទាក់ទាញ​របស់​អ្នក​កើនឡើង ជួយ​ឲ្យ​អ្នកមាន​បន្ថែម​ទំនាក់ទំនង​ថ្មីៗ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ​សភាព​ផ្លូវចិត្ត​មិនល្អ ជួប​ការលំបាក​ក្នុង​ការងារ​កាន់តែ​មាន​អារម្មណ៍​រង​សម្ពាធ ត្រូវ​ពង្រឹងស្មារតី​មកវិញ​ដើម្បី​រក​វិធី​ដោះស្រាយ​។ ថ្ងៃនេះ​មិនល្អ​សម្រាប់​ការវិនិយោគ​។ មនោសញ្ចេតនា មានទំនាស់​ជាមួយ​គូស្នេហ៍​ធ្វើ​ឲ្យ​អ្នក​ទាំង​២​ឈ្លោះប្រកែក​នឹង​គ្នា​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិស​ខាង​ឦសាន​។ ពណ៌​នាំ​សំណាង​ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំមមែ​៕

​ឆ្នាំមមី ៖ រាសី​ស្រុតចុះ​។ ការងារ នៅ​ទ្រឹង​ដដែល ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​ជាងនេះទៀត ទើប​សង្ឃឹម​ទទួលបាន​ផល​ដូច​បំណង​។ រាសី​មិនល្អ ពុំមាន​ឱកាស​រក​ចំណូល​បន្ថែម​។ មនោសញ្ចេតនា អ្នក​ទាំង​២​ចុះសម្រុង​គ្នា មនោសញ្ចេតនា​រីកចម្រើន​ល្អ​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ការងារ អាស្រ័យ​ដោយ​សមត្ថភាព​របស់ខ្លួន អ្នក​អាច​ដោះស្រាយ​កិច្ចការ​គ្រប់យ៉ាង​ដោយ​ងាយស្រួល​។ រាល់​ការប្រឹងប្រែង​របស់​អ្នក​ក្នុង​រឿង​ហិរញ្ញវត្ថុ ពុំទាន់​ទទួលបាន​សមិទ្ធផល​ដូច​បំណង​។ មនោសញ្ចេតនា កុំ​ដោយសារតែ​ភាព​អស្មិ​មានៈ​របស់ខ្លួន​នាំ​ឲ្យ​អ្នក​ទាំង ២ តានតឹង​គ្មាន​អ្នកណា​ព្រម​អធ្យាស្រ័យ ធ្វើ​ឲ្យ​មនោសញ្ចេតនា​រង្គោះរង្គើ​។ ទិស​នាំ​លាភ​ទិស​ខាង​អាគ្នេយ៍ តំណម​ទិស​ជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ទោះបី​លំបាក​នឿយហត់ តែ​សមិទ្ធផល​មិន​ទទួលបាន​ដូច​ចិត្ត ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​នឿយណាយ​។ ហិរញ្ញវត្ថុ មាន​ខ្ទង់​ចំណូល​បន្ថែម​យ៉ាង​ល្អ ត្រូវ​ចេះ​ចាប់យក​ឱកាស​។ សុខសាន្ត សុភមង្គល​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ សម្ពាធ​ការងារ​ធំ អ្នក​រួម​ការងារ​មើលស្រាល​ធ្វើ​ឲ្យ​អ្នក​តានតឹង​អារម្មណ៍​។ ចាយវាយ​ត្រូវមាន​ផែនការ កុំ​ចំណាយ​លើស​ចំណូល​។ មនោសញ្ចេតនា ធម្មតា ងាយ​មានរឿង​ឈ្លោះប្រកែក​គ្នា ដោយសារ​ពាក្យសម្តី​រប​ស់​អ្នកដទៃ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសា ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម​។ ការងារ ទោះបី​ពុំទាន​មាន​ស្នាដៃ​ដូច​ការ​សង្ឃឹមទុក តែ​អ្នក​ត្រូវ​ប្រឹងប្រែង​បន្ថែមទៀត ទើប​អាច​សម្រេចបាន​ជោគជ័យ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​នៅតែ​ពុំទាន់​មានឱកាស​ជួប​គូព្រេង​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​លិច​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំកុរ ៖ រាសី​ល្អ​មធ្យម​។ ការងារ រវល់​រក​ពេលទំនេរ​មិនឃើញ នាំ​ឲ្យ​អ្នកមាន​អារម្មណ៍​តានតឹង ត្រូវ​ចេះ​រៀបចំ​ឲ្យ​មាន​ពេល​សម្រាក ដើម្បី​បញ្ចៀស​បញ្ហា​សុខភាព​។ ថ្ងៃនេះ​មានឱកាស​រក​ចំណូល​ដែល​មិត្តភក្តិ​នាំមក​ឲ្យ​។ មនោសញ្ចេតនា មិនល្អ​ប្រសើរ ឧស្សាហ៍​ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here