បងប្រុសម្នាក់ស្ម័គ្រចិត្តជួយរាប់ពាន់ដុល្លាដល់ម្ចាស់បទ”ប៊ិះសយ” លោក បូ វិចិត្រ ឲ្យបានសម្រេចគោលបំណងគាត់ហើយ!

0
140

បងប្រុសម្នាក់ស្ម័គ្រចិត្តជួយរាប់ពាន់ដុល្លាដល់ម្ចាស់បទ”ប៊ិះសយ” លោក បូ វិចិត្រ ឲ្យបានសម្រេចគោលបំណងគាត់ហើយ!

បន្ទាប់ពីពត៌មានលោក បូ វិចិត្រ ធ្លាក់ខ្លួនរហូតដល់ធ្វើជាអ្នកមើលរថយន្តតាមហាងមក តាមគណនី Vanny Seven លោកបានមកជួបលោកផ្ទាល់ដើម្បីថតវីដេអូ និងបានសួរសំនួរបងប្រុស បូ វិចិត្រ ខ្លះៗថារាល់ថ្ងៃរូបលោកមានទុក្ខលំបាកអ្វីខ្លះ។ ក្នុងនោះផងដែរ លោក បូ វិចិត្រ បានរៀបរាប់ថាសព្វថ្ងៃរូបលោកធ្វើជាអ្នកមើលរថយន្តនៅហាងមួយកន្លែង រូបលោកមិនចង់បានអ្វីច្រើនទេ ប៉ុន្តែបើមានម៉ូតូកង់បីមួយ និងសម្លៀកបំពាក់សមរម្យ នោះរូបលោកពេញចិត្តណាស់ទៅហើយ។

ទីបំផុតុំមានបងប្រុសម្នាក់ ព្រមជួយសម្រេចបំណងរបស់លោក បូ វិចិត្រ ដោយព្រមចំណាយលុយខ្ទង់ពាន់ដុល្លា ដើម្បីទិញ Pass App (កង់បីឥណ្ឌា) ជូនលោក បូ វិចិត្រ។ បើតាមការបញ្ជាក់របស់គណនីមួយឈ្មោះ Ly Lay បានសរសេររៀបរាប់ថា៖ ​តើ​មាន​សិល្បករ​ប៉ុន្មាន​នាក់​មាន​ទឹកចិត្ត​ដូច​បង​Yuk Thet Rothadrdd​? ខ្ញុំ​នឹង​ឧបត្ថម្ភ​Pass App១​គ្រឿង​ដល់​បងប្រុស បូរ វិចិត្រ តាម​ស្នើរ​សុំ​បងស្រី តើ​មាន​Friends​ណា​ចង់​ចូលរួម​ជាមួយ​ខ្លះ? បើ​អត់​មាន​friends​ឧបត្ថម្ភ​ទេ ខ្ញុំ​ឧបត្ថម្ភ​តែឯង​ហើយ​ណា​លេខ​កុង​ABA​ខ្ញុំ​ដូច​ខាងក្រោម​: 000396066។ បើតាមការសរសេររៀបរាប់ខាងលើនេះ បញ្ជាក់ប្រាប់ថាអ្នកនាង យក់ថិតរដ្ឋា ពិតជាយកចិត្តទុកដាក់ចំពោះមិត្តរួមក្រុម EV ខ្លាំងណាស់ សូមសរសើរទឹកចិត្តរបស់អ្នកនាងជាខ្លាំង៕ប្រភព៖ darafb

LEAVE A REPLY

Please enter your comment!
Please enter your name here