អ្នកស្រី សែម ឆវី ភរិយាលោក សាវិន ហ្វីលីព រញ្ជួយចិត្តខ្លាំងខណៈពេលដែលអ្នកស្រីកំពុងផ្តល់ឈាម ហើយមានក្មេងស្រីម្នាក់យំសំពះអង្វរព្រោះតែរឿង…

0
730

អ្នកស្រី សែម ឆវី ភរិយាលោក សាវិន ហ្វីលីព រញ្ជួយចិត្តខ្លាំងខណៈពេលដែលអ្នកស្រីកំពុងផ្តល់ឈាម ហើយមានក្មេងស្រីម្នាក់យំសំពះអង្វរព្រោះតែរឿង…

នៅថ្ងៃទី ២២ មិថុនា ឆ្នាំ២០១៩ ភរិយាតារាងសម្តែងលោកសាវិន ហ្វីលីព គឺអ្នកស្រី​​ សែម ឆវី តែងតែទៅផ្តល់ឈាមស្ម័គ្រចិត្តជាទៀងទាត់ដើម្បីជួយសង្គ្រោះជីវិតមនុស្សទូទៅដែលតែងតែត្រូវការឈាមបន្ទាន់ក្នុងកាលទេសៈណាមួយ ដែលនេះគឺជាក្តីស្រលាញ់ធំធេងបំផុតចំពោះមនុស្សជាតិដែលមិនអាចកាត់ថ្លៃបាន។ នេះជាលើកទី ១៩ ហើយដែលអ្នកស្រីបានផ្តល់ឈាមសំរាប់មនុស្សត្រូវការវា។

ស្តាប់តាមការរៀបរាប់របស់អ្នកស្រី និងស្វាមីដែលបានរៀបរាប់អំពីការផ្តល់ឈាមកាលពីរសៀលថ្ងៃមិញនេះគឺអ្នកស្រី សែម ឆវី បានធ្វើរឿងល្អមួយដែលកម្របានជួបកន្លងមក ខណះពេលដែលអ្នកស្រីកំពុងតែដេកសម្រាករងចាំការផ្តល់ឈាមនៅលើគ្រែពេទ្យ មាននារីម្នាក់មកលើដៃសំពះយំអង្វរសុំអោយជួយផ្តល់ឈាមដល់ឪពុករបស់នាងផងដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យហើយកំពុងត្រូវការឈាមជាច្រើនកំប្លោក។ ស្វាមីអ្នកស្រី ឆវី គឺលោក សាវិន ហ្វីលីព បានរៀបរាប់បន្តទៀតថា នារីម្នាក់នេះមើលទៅគួរអោយអានិតខ្លាំងណាស់ ហើយភរិយារបស់លោកក៏បានផ្តល់ឈាមជូនដល់នារីម្នាក់នោះដោយទឹកមុខញញឹម និងសប្បាយរីករាយចំពោះទង្វើល្អរបស់អ្នកនាងដែលអាចធ្វើអោយមនុស្សណាមួយកំពុងត្រូវការជីវិតអោយគេមានជីវិតរស់ឡើងវិញដោយសារយើង។

អ្នកស្រី សែម ឆវី មិនត្រឹមតែផ្តល់ឈាមអោយទៅឪពុកក្មេងស្រីម្នាក់នេះមួយកំប្លោកទេ ថែមទាំងជួយនាងចំនួនពីរកំប្លោកថែមទៀតដោយក្តីសោមនស្សរីករាយ និងជ្រះថ្លាបំផុត។ ចំពោះនារីវ័យក្មេងនេះវិញរំភើបចិត្តខ្លាំងឡើងស្រក់ទឹកភ្នែក ហើយជូនពរក្រុមគ្រួសារអ្នកស្រី ឆវី អោយជួបតែសេចក្តីសុខសាន្តត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារ និងតកូនតចៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here