ចាប់ឃាត់ខ្លួនចិនបីនាក់ ករណីឆបោកដុំមាសក្លែងក្លាយ

0
238

ចាប់ឃាត់ខ្លួនចិនបីនាក់ ករណីឆបោកដុំមាសក្លែងក្លាយ

កំពត៖ជនសង្ស័យ ៣នាក់ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៍កងរាជអាវុធហត្ថខេត្តកំពត សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពតឃាត់ខ្លួនបាន ពាក់ព័ន្ធករណីឆបោកយកមាសក្លែងក្លាយទៅលក់។

ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងនៅចំណុច ភូមិកំពង់បាយខាងជើង សង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត កាលពីវេលាម៉ោង ១០៖១១នាទី នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យបានយកមាសក្លែងក្លាយ មកបន្លំ ទៅលក់អោយជនរងគ្រោះមានឈ្មោះ តាំង ងីម ភេទស្រី អាយុ ៧៨ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត កាលវេលាម៉ោង១០៖១១នាទី ថ្ងៃទី២២ ខែមិថុនា ដោយជនសង្ស័យទាំង៣នាក់ បានកុហកជនរងគ្រោះថា ខ្លួនជីកបានកំណប់ បន្ទាប់មកជនរងគ្រោះមានការសង្ស័យ ក៏រាយការណ៍ជូនសមត្ថកិច្ច ដើម្បីឃាត់ខ្លួនជនសង្ស័យខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងនោះមានឈ្មោះ ១.ជុង ហាយមីង ភេទប្រុស អាយុ ៥៣ឆ្នាំ ជាជនជាតិចិន មុខរបរ មិនពិតប្រាកដ ២. ជិន ហាយមីង ភេទ ប្រុស អាយុ ៥២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ និងទី៣. អ៊ូឡីតុង ភេទប្រុសអាយុ ៤៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។

ការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ជាជនជាតិចិននេះ សមត្ថកិច្ចបានដកហូតវត្ថុតាមរួមមាន ដុំមាសក្លែងក្លាយ ចំនួន ៦២ដុំ រីបតាមីឡឹ ចំនួន ៣, មាសស្នូក ចំនួន ៥៨ដុំទូរស័ព្ទដៃ ៣គ្រឿង ប៉ាស្ព័រ ចំនួន ១ ផ្លែរណា ចំនួន១ និងម្សៅពណ៌សចំនួន ១កញ្ចប់។

បច្ចុប្បន្ន ជនសង្ស័យ ជាជនជាតិចិនទាំង ៣នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញរៀបចំចាត់ចែងទៅតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here