រកឃើញសាកសពនិស្សិតស្រីលោតទឹកសម្លាប់ខ្លួនហើយ សាច់ញាតិរៀបរាប់រឿងរ៉ាវទាំងអួលដើមកដោយសារតែ…

0
12283

រកឃើញសាកសពនិស្សិតស្រីលោតទឹកសម្លាប់ខ្លួនហើយ សាច់ញាតិរៀបរាប់រឿងរ៉ាវទាំងអួលដើមកដោយសារតែ…

កាលពីវេលាម៉ោង១១យប់ ថ្ងៃពុធទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅត្រងចំនុចស្ពានជ្រោយចង្វារមានករណីលោតទឹកសម្លាប់ខ្លយនមួយបានកើតឡើងបង្កជាការភ្ញាក់ផ្អើរដល់បងប្អុនប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្បែរនោះ។ បើតាមគណនីឈ្មោះ Vanny Seven បានបង្ហោះរូបជាច្រើសន្លឹក និងបានសរសេររៀបរាប់ថា៖ “និស្សិតស្រីឆ្នាំទី២ម្នាក់ គិតខ្លី បើកម៉ូតូមកលោតទឹកទន្លេនៅស្ពានជ្រោយចង្វា លិចបាត់ រកសពមិនទាន់ឃើញទេ

និស្សិតស្រីម្នាក់មិនដឹងមានបញ្ហាអ្វី បានបើកម៉ូតូតែម្នាក់ឯងមកដល់ពាក់កណ្ដាលស្ពាន ក៏ឈប់ម៉ូតូហើយលោតទៅក្នុងទឹកទន្លេ លិចបាត់ ដោយបន្សល់ទុកម៉ូតូនៅលើស្ពាន បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ច កាលពីវេលាម៉ោង១១យប់ ថ្ងៃពុធទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ រហូតមកដល់ព្រឹកថ្ងៃទី២៧ មិថុនា នេះ រកសាកសពមិនទាន់ឃើញនៅឡើយទេ។ នារីរងគ្រោះឈ្មោះ វេន ឡៃ អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យមេគង្គ ស្នាក់នៅក្នុងផ្ទះជួល ក្នុងសង្កាត់ទឹកថ្លា ស្រុកកំណើតនៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។មុនពេលកើតហេតុ គេឃើញនារីម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1J.0508 តែម្នាក់ឯង ធ្វើដំណើរចេញពីរង្វង់មូលព្រហ្មមុខបួន (ត្រើយខាងកើត) ក្នុងទិសដៅពីកើតមកលិច ។ ខណៈមកដល់ពាក់កណ្ដាលស្ពាន ក៏ទុកម៉ូតូចោល ហើយលោតទៅក្នុងទឹកទន្លេលិចបាត់ តែម្ដង ។ដោយឡែក បើតាមសារពត៌មាន TNB TV News Brand បានអោយដឹងថា សាកសពនារីរងគ្រោះត្រូវបានរកឃើញហើយគឺនៅត្រងចំនុចក្រោយសណ្ឋាគារសុខា ។ចង់ជ្រាប់ច្បាស់​សូមទស្សនាខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here