ទៀតហើយ!រថយន្តសណ្តោងធុនធំចុះចំណោតបុករះរថយន្ត និងម៉ូតូជាច្រើនគ្រឿង

0
409

ទៀតហើយ!រថយន្តសណ្តោងធុនធំចុះចំណោតបុករះរថយន្ត និងម៉ូតូជាច្រើនគ្រឿង

ក្រុងព្រះសីហនុ-(ដំណឹងបឋម)មានគ្រោះថ្នាក់ចរាចរណ៍រថយន្តធំបុករះបន្តគ្នានៅផ្លូវចុះចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ កាលពីម៉ោងជាង៣រសៀលថ្ងៃ២កក្កដា២០១៩នេះ បណ្តាលអោយមានមនុស្សរងរបួស និងចរាចរណ៍កកស្ទះនៅតំបន់នោះ។

របាយការណ៍បឋមពីនគរបាលថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយ រថយន្តធុនធំដឹកឥដ្ឋ ០១គ្រឿងម៉ាក HINO ពណ៌ក្រហម ពាក់ផ្លាកលេខក្រចេះ3A-0356 (អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ )មានទិសដៅចូលក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើពេលចុះផ្លូវចំណោត រថយន្តនេះបានបុករះប៉ះរថយន្តចំនួន ០២គ្រឿង និងម៉ូតូ ចំនួន ០១គ្រឿងដែលមានទិសដៅស្របគ្នា ៖
១-រថយន្តកូរ៉េម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខកណ្តាល3A-0489 ។
២-រថយន្តបែនដឹកដីម៉ាក HYUNDAI ពណ៌ ក្រហម គ្មានផ្លាកលេខ ។
៣-ម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខសៀមរាប1Z-2911។ គ្រោះថ្នាក់នេះបណ្ដាលឲ្យស្ត្រីម្នាក់ឈ្មោះ ហាប់ សារ៉ែន អាយុ ៣០ ស្នាក់នៅទំនប់រលក អ្នករួមដំណើរលើម៉ូតូរងរបួសនិង បានបញ្ជូនទៅព្យាបាលនៅគ្លីនិកមិត្តភាពឃ្លាំងលើ ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចាត់ចែងតាមនីតិវិធីបន្ត និងស្ទូចយករថយន្តចេញពីកន្លែងកើតហេតុ។

LEAVE A REPLY

Please enter your comment!
Please enter your name here