ព័ត៌មានលម្អិត នៃគ្រោះថ្នាក់ចរាចរបង្កដោយរថយន្តធុនធំពីរលើកបណ្តាលអោយមនុស្សស្លាប់នៅឃ្លាំងលើ

0
221

ព័ត៌មានលម្អិត នៃគ្រោះថ្នាក់ចរាចរបង្កដោយរថយន្តធុនធំពីរលើកបណ្តាលអោយមនុស្សស្លាប់នៅឃ្លាំងលើ

ក្រុងព្រះសីហនុ-របាយការណ៍ពីនគរបាលអោយដឹងថាមានគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុច ជិតមន្ទីរសាធារណៈការខេត្ត(ឃ្លាំងលើ) ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោងជាង៤ល្ងាចថ្ងៃ៧កក្កដា២០១៩។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង បង្កដោយរថយន្តធុនធំ ០១គ្រឿងម៉ាក HOWO ពណ៌ ក្រហម ពាក់ផ្លាកលេខ AT07-3-0119 អ្នកបើកបរឈ្មោះ អ៊ុន សួស ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅបច្ចុប្បន្ន ភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពី លិច ឆ្ពោះទៅ កើត លុះមកដល់ចំណុចខាងលើ បានគៀរលើកទី១ នឹងម៉ូតូ ០១គ្រឿងម៉ាក ZOOMER ពណ៌ ក្រហម-ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ លឹម កាសា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ មានទីលំនៅ ភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ រួចរថយន្តបង្កបានបើកបន្តទៅមុខ បុកលើកទី២ នឹងម៉ូតូ ០១គ្រឿងម៉ាក HONDA FUTURE ពណ៌ ក្រហម-ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ ណុប ធារិទ្ធ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនML រួមដំណើរមួយគ្រួសារមានគ្នា ០៣នាក់ ៖ ១, ឈ្មោះ ស្រី ផល្លា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ មេផ្ទះ ២, ឈ្មោះ ផុន ស្រីល័ក្ខ ភេទស្រី អាយុ ១២ឆ្នាំ មុខរបរ សិស្ស ៣, ឈ្មោះ ផុន ស្រីលាភ អាយុ ១០ឆ្នាំ មានទីលំនៅ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅ ស្របគ្នាទាំងអស់ ។

តុល្យការគ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្ស ០១នាក់ និងរងរបួសមនុស្ស ០៣នាក់ ៖
១,ឈ្មោះ ស្រី ផល្លា ប្រពន្ធអ្នកបើកបរម៉ូតូ HONDA FUTURE ស្លាប់នៅនឹងកន្លែងកើតហេតុ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
២,ឈ្មោះ ផុន ស្រីល័ក្ខ ភេទស្រី អ្នករួមដំណើរលើម៉ូតូ HONDA FUTURE រងរបួសស្រាល
៣,ឈ្មោះ ផុន ស្រីលាភ ភេទស្រី អ្នករួមដំណើរលើម៉ូតូ HONDA FUTURE រងរបួសស្រាល
៤,ឈ្មោះ លឹម កាសា ភេទស្រីអ្នកបើកបរម៉ូតូ ZOOMER រងរបួសស្រាល
ជនរងគ្រោះទាំងបី បានបញ្ចូនទៅសង្រ្គោះនៅគ្លីនិកមិត្តភាព ឃ្លាងលើ ។
បញ្ជាក់ អ្នកបើកបររថយន្តបង្ក បាននាំមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរបន្ត ។
រីឯវត្ថុតាង រថយន្តធុនធំ ០១គ្រឿង និងម៉ូតូ ០១គ្រឿងសមត្ថកិច្ចជំនាញយកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕

ប្រភពៈ Huy Bunleng

LEAVE A REPLY

Please enter your comment!
Please enter your name here