ម្នាក់ៗចេះតែឆ្ងល់ថា ហេតុអ្វី ពេជ្រ សោភា មានការស្និតស្នាលទៅណាមកណាជាមួយប្រុសក្មេងម្នាក់នេះ ពេលដឹងចង់ដាច់ផ្ងារ…

0
363

ម្នាក់ៗចេះតែឆ្ងល់ថា ហេតុអ្វី ពេជ្រ សោភា មានការស្និតស្នាលទៅណាមកណាជាមួយប្រុសក្មេងម្នាក់នេះ ពេលដឹងចង់ដាច់ផ្ងារ…

ភ្នំពេញ ៖ ប្រិយមិត្តពិតជាបានស្គាល់តារាចំរៀងដ៌ល្បី អ្នកនាង ពេជ្រ សោភា សព្វថ្ងៃតារាចំរៀងស្រីរូបនេះហាក់មានការមមាញឹកខ្លំាងជាមួយការឡើង Concert តាមខេត្តក៌ដូចជាការប្រគុំតន្រ្តីជាច្រើនផងដែល។ អាចនិយាយបានថា ប្រជាប្រិយភាពរបស់តារាចម្រៀងស្រីលំដាប់ជួរមុខអ្នក នាង ពេជ្រ សោភា ពីមួយថ្ងៃទៅមួយថ្ងៃ

ទទួលបានការគាំទ្រខ្លាំង ទាំងវិស័យសិល្បៈ និងការរកស៊ីរបស់ខ្លួន សុទ្ធតែទទួលបានភាពជោគជ័យទាំងអស់ តារាចម្រៀងស្រីរេ អ្នកនាង ពេជ្រ សោភា សព្វថ្ងៃហាក់មមាញឹកខ្លាំងជាមួយការច្រៀងតាមឆាកតន្ត្រីធំៗ និងថតស្ប៉តពាណិជកម្មជាច្រើនផងដែរ។ ក៏ប៉ុន្តែនៅពេលថ្មីៗនេះ គេឃើញអ្នកនាង ពេជ្រ សោភា បានបណ្តើរប្រុសក្មេងយ៉ាងស្អិតរមួតដូចគូ ស្នេហ៍ដែលទើបតែ និងរៀបការហើយថ្មីថ្មោងអ៊ីចឹង ។ ពេលខ្លះ សោភា និងបុរសនោះជិះរថយន្តទំនើប Porsche ពណ៌ស និង Range Rover ពណ៌ខ្មៅ តែពីរនាក់ជាមួយគ្នាទាំងកណ្តាលអធ្រាត្រក៏មានដែរ ទើបធ្វើឱ្យមានការសង្ស័យអ្នកមេម៉ាយរូបនេះ បានថ្មីចោលចាស់ហើយ។ ពេជ្រ សោភា បានផ្ទុះសំណើចនៅពេល

ដែលត្រូវសួររឿងនេះ ហើយនាងព្យាយាមអះអាងថា ចំណងស្នេហានាង និងឆឹម សក្កដា គ្មានការប្រែប្រួលឡើយ។ សោភា ប្រាប់ថា “ខ្ញុំនិងសក្កដា នៅតែដដែលតើ! ថ្ងៃខួបខ្ញុំ ក៏សក្កដា មកចូលរួមដែរ គ្រាន់តែខ្ញុំមិនបង្ហាញឱ្យគេឃើញហ្នឹង។ រឿងអីខ្ញុំនិងគាត់មានការប្រែប្រួលទៅ បើយើងស្រលាញ់គ្នាចាស់ទុំទាំងសងខាងបានដឹងឮអស់ទៅហើយហ្នឹង។ចំពោះប្រុសម្នាក់ដែលបើកឡានជូនខ្ញុំទៅមកហ្នឹង លោកព្រះអើយ ! គាត់មិនមែនប្រុសស្នេហ៍ថ្មីរបស់ខ្ញុំ

ទេ ពូហ្នឹងគឺជាក្មួយប្រុសខ្ញុំតើ ! បើមិនជឿទេ អ្នកកាសែតអាចមកសួរអ្នកជិតខាងផ្ទះខ្ញុំ ក៏បានដែរថា ពូហ្នឹងសង្សារខ្ញុំ ឬក្មួយខ្ញុំ ?”។ ពេជ្រ សោភា ថែមទាំងនិយាយថា ចំពោះអ្នកដែលថា នាងស្រលាញ់តែប្រុសក្មេងៗនោះ នាងចង់សុំកែតម្រូវហើយ ព្រោះប្រុសដែលស្រលាញ់នាង មិនមែនក្មេងទេ គឺសុទ្ធតែចាស់ទុំគំនិតទាំងអស់ សូម្បីតែអតីតប្តីនាងដែលបានរៀបការជាមួយគ្នានោះ ក៏មិនមែនក្មេងដែរ។ប្រភព តារាញ៉ូ

LEAVE A REPLY

Please enter your comment!
Please enter your name here