មាតាបិតាមិនគួរមើលស្រាលជំងឺគ្រុនឈាមទេ នារដូវធ្លាក់ភ្លៀងនេះ

0
232

មាតាបិតាមិនគួរមើលស្រាលជំងឺគ្រុនឈាមទេ នារដូវធ្លាក់ភ្លៀងនេះ

ឪពុកម្តាយគ្រប់រូប បើកូនក្តៅខ្លួនខ្លាំង តើពេលណាទើបសង្ស័យថាកូនអ្នកចូលជំងឺគ្រុនឈាម ? តើអ្វីទៅហៅថាជំងឺគ្រុនឈាម?

ជំងឺគ្រុនឈាមគឺជាជំងឺដែលចម្លងដោយសត្វមូសខ្លា ។ ចំពោះជំងឺគ្រុនឈាមកម្រិតស្រាលបណ្តាលអោយមានក្តៅខ្លួនខ្លាំង ឡើងកន្ទួលលើស្បែក និងឈឺសាច់ដុំ និងសន្លាក់។ ចំពោះទម្រង់ធ្ងន់ធ្ងរវិញគេហៅវាថា Dengue Hemorrhagic Fever ដែលបណ្តាលអោយមានការហូរឈាមធ្ងន់ធ្ងរ សម្ពាធឈាមថយចុះខ្លាំង និងអាចស្លាប់បាន ។
ជំងឺនេះភាគច្រើនកើតមានជាញឹកញាប់នៅតំបន់អាស៊ីអាគ្នេយ៍ និងកោះប៉ាស៊ីហ្វិកខាងកើត ។

អ្នកស្រាវជ្រាវកំពុងតែស្វែងរកវ៉ាក់សាំងជំងឺមួយនេះ ប៉ុន្តែការបង្ការដ៏ល្អបំផុតនាពេលបច្ចុប្បន្ននេះគឺធ្វើយ៉ាងណាកាត់បន្ថយកុំអោយមូសខាំ ជាពិសេសកន្លែងដែលមានចំនួនជំងឺគ្រុនឈាមច្រើន។ រោគសញ្ញារបស់ជំងឺគ្រុនឈាមមានដូចជា ៖
ក្តៅខ្លួនខ្លាំងឈឺក្បាលឈឺសាច់ដុំ, ឆ្អឹង និងសន្លាក់
ឈឺនៅខាងក្រៅភ្នែក ។

LEAVE A REPLY

Please enter your comment!
Please enter your name here