អបអរសាទរ កីឡាការិនី នៅ ស្រីពៅ យកឈ្នះកីឡាការិនីថៃដោយពិន្ទុកាលពីយប់មិញ

0
494

ថៃ៖ កីឡាការិនីគុណខ្មែរ នៅ ស្រីពៅ បានបង្ហាញពីភាពអស្ចារ្យយ៉ាងខ្លាំងសម្រាប់ប្រជាជនខ្មែរ និងប្រទេសកម្ពុជាទាំងមូល ក្រោយបានយកឈ្នះកីឡាការិនីថៃ Rika “Tinydoll” ក្នុងកម្មវិធី One Championship : CLASH OF LEGENDS កាលពីយប់មិញ។

ក្នុងការប្រកួតយប់មិញនេះ ស្រីពៅ ធ្វើបានល្អមែនទែនសម្រាប់បច្ចេកទេស កម្លាំង និងល្បឿននៃការវាយចូល ធ្វើឱ្យកីឡាការិនីរហស្សនាម “TinyDoll” របស់ថៃពិបាកក្នុងការស្មាន រហូតដល់ស្រីពៅអាចវាយចូលពេញៗ មិនក្រោម ៣០ ដៃឡើយសម្រាប់ការប្រកួតទាំង ៣ ទឹក។ ក្រោយចប់ការប្រកួត នៅ ស្រីពៅ បានយកឈ្នះ Rika Ishige ដោយពិន្ទុជាឯកច្ឆ័ន្ធ។

សូមទស្សនាវីដេអូខ្លីពីការប្រកួត និងចំណាប់អារម្មណ៍របស់កីឡាការិនី នៅ ស្រីពៅខាងក្រោមនេះ ៖

LEAVE A REPLY

Please enter your comment!
Please enter your name here