ចង់បានប្តី តិចថាអត់ចេះស្លប្រហើរទំពាំ

0
92

ចង់បានប្តី តិចថាអត់ចេះស្លប្រហើរទំពាំ

របៀបធ្វើសម្លប្រហើរទំពាំងខ្មែរ

គ្រឿងផ្សំ
– ត្រី កាត់ជាកង់ៗ (ត្រីពោធិ ត្រីកែរ …….)
– សាច់ជ្រូកបីជាន់ចិញ្ច្រាំ
– ខ្យង (តាមការចូលចិត្ត)
– ខ្ទិះដូង (តាមការចូលចិត្ត អាចមិនដាក់ក៌បាន)
– ទំពាំងស្រស់ ស្លឹកងុប ស្លឹកបាស
– ទឹកត្រី ម្សៅស៊ុប ស្ករស អំបិល
– ប្រហុកចិញ្ច្រាំ
– បន្លែផ្សេងៗទៀតដាក់តាមចំណូលចិត្ត

#វិធីធ្វើ
– ចាក់ខ្ទិះដូង រឺទឹកធម្មតា(តាមចំណង់ចំណូលចិត្ត) ចូលក្នុងឆ្នាំងសម្លរ ដាក់ទំពាំង អំបិលបន្តិច និងអង្ករបន្តិចហើយយកទៅរំងាស់មួសន្ទុះ។
– ទើបដាក់ប្រហុក សាច់ជ្រូកចិញ្ច្រាំ ខ្យង និងត្រី ទុកអោយពុះម្ដងទៀត ទើបដាក់ អំបិល ស្ករស ម្សៅស៊ុប និងទឹកត្រី ហើយភ្លក់មើលអោយល្មម (តាមការចូលចិត្ត) រួចសឹមដាក់ ស្លឹកងុប និង ស្លឹកបាសចូល ទុកអោយពុះម្ដងទៀតរួចជាការស្រេច ។

LEAVE A REPLY

Please enter your comment!
Please enter your name here